សន្តិសុខសង្គម
អ្នកមានបញ្ហាដីធ្លីម្នាក់ អរគុណសម្ដេច ហ៊ុន ម៉ាណែត ដែលជួយរកយុត្តិធម៌ឱ្យ
អ្នកមានបញ្ហាដីធ្លីម្នាក់ ឈ្មោះថា អ៊ុត គីមអេង រស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានសរសេរលើគណនីហ្វេសប៊ុកមានឈ្មោះថា OT Thailand ដើម្បីជាជាការអរគុណដល់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ដែលបានជួយដោះស្រាយបញ្ហាដីធ្លីរបស់ខ្លួន ដោយត្រូវបានអតីតស្មៀនឃុំ និង អនុប្រធានភូមិឃុបឃិតគ្នា បំពានយកទៅលក់បន្ត ក្រោយម្ដាយរបស់អ្នកស្រីបានស្លាប់។

ដំណើរនៃការរកយុត្តិធម៌លើបញ្ហាដីធ្លីនេះ គឺតាមរយៈលោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ចុះដោះស្រាយបញ្ហាដីធ្លីនេះ ដែលជាបញ្ហាទំនាស់មួយនៅក្នុងចំណោមរឿង២១ករណី នៅឃុំអូរបីជាន់។

ជាមួយគ្នានេះ អ្នកស្រី អ៊ុត គីមអេង ក៏បានអរគុណដល់សម្ដេច ហ៊ុន ម៉ាណែត និង លោក ប៉ាន់ ខែមប៊ុនថន ដែលបានជួយរកយុត្តិធម៌ជូនអ្នកស្រី។
តាមរយៈគណនីហ្វេសប៊ុក OT Thailand “នាងខ្ញុំ សូមលើកម្រាមដៃដប់ ពីចំងាយបួងសួង ដល់វត្ថុស័ក្កសិទ្ធិទូរទាំងប្រទេសកម្ពុជាសូម ឲ្យលោក ជួយតាមថែរក្សាថ្នាក់ដឹកនាំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ឲ្យជួបតែសេចក្ដីសុខ មានសុខភាពរឹងមាំ ជាម្លប់សន្តិភាព ឲ្យប្រជារាស្រ្ដទូរទាំងប្រទេសកម្ពុជា” ៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


