ព័ត៌មានជាតិ
ធនាគារ វឌ្ឍនៈ សម្ពោធសាខាថ្មីនៅខេត្តព្រះសីហនុ សាខាទី៣៧ ក្នុងការបន្តជំរុញសក្តានុពលបណ្តាញសាខាធនាគារ
ប្រទេសកម្ពុជា ថ្ងៃទី0៩ ខែកញ្ញា ឆ្នាំ២០២៣ ធនាគារ វឌ្ឍនៈ សម្ពោធសាខាទី៣៧ នៅក្នុងខេត្តព្រះសីហនុ ដែលជាព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយទៀតក្នុងការពង្រីកបណ្តាញសាខាទូទាំងប្រទេស។

ពិធីសម្ពោធជាផ្លូវការនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ វឌ្ឍនៈ គឺអ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វឌ្ឍនៈ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ នៃធនាគារ វឌ្ឍនៈ លោក Anthony Chin អគ្គនាយកប្រតិបត្តិ គណៈគ្រប់គ្រងធនាគារ វឌ្ឍនៈ និងឥស្សរជនជាន់ខ្ពស់រួមមាន ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ សមាជិកព្រឹទ្ធសភា និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ឡុង វិសាលោ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា និងលោកជំទាវ ឯកឧត្តម សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ ខេត្ត ព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្ម ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោក ឯក សុផុន នាយកសាខាធនាគារជាតិនៃកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ធនាគារ វឌ្ឍនៈ សាខាខេត្តព្រះសីហនុ ត្រូវបានរចនាឡើងដោយគិតគូរពីភាពប្រណិត និងបាន ផ្តល់ជូននូវសេវាកម្មមាស ជាពិសេសការផ្តោតទៅលើអតិថិជនពិសេសដើម្បីទទួលបាននូវ សេវាកម្មដ៏ល្អឥតខ្ចោះ។ ជាមួយនឹងការបើកដំណើរការសាខាថ្មីនេះ ធនាគារ វឌ្ឍនៈ ផ្តល់ជូន សេវាកម្មមាសនៅ១០ទីតាំងសាខាទូទាំងប្រទេស។ យើងខ្ញុំផ្តល់ជូននូវផលិតផល និង សេវាកម្មផ្នែកធនាគាររូបវន្តបុគ្គល និងពាណិជ្ជកម្មដ៏ពេញលេញ យ៉ាងសម្បូរបែបដែលមានដូចជាសេវាប្រាក់បញ្ញើ សេវាឥណទាន និងសេវាធនាគារតាមឌីជីថល ជាពិសេសឆ្លុះបញ្ចាំងពីនិន្នាការដ៏ទំនើបដែលមានការវិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ។

បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានសាខាចំនួន៣៧ នៅទូទាំង២២ ខេត្តក្រុងរួចមកហើយ។ នៅក្នុងឆ្នាំនេះ យើងគ្រោងនឹងបើកសាខាចំនួន៥ បន្ថែមទៀត ដែលនឹងធ្វើអោយចំនួនសាខាសរុបក្នុងឆ្នាំ២០២៣ មានចំនួន ៤២សាខា បន្ទាប់មកយើងគ្រោងនឹងពង្រីកសាខារហូតដល់ចំនួន៥៣សាខា នៅត្រឹមឆ្នាំ២០២៤ ទូទាំងខេត្តក្រុង។ លោក Anthony Chin អគ្គនាយកប្រតិបត្តិ បានលើកឡើងពីការប្តេជ្ញាចិត្តក្នុងការបង្កើនបទពិសោធន៍ប្រព័ន្ធធនាគារទាំងនៅសាខា និងឌីជីថលសម្រាប់ អតិថិជន។ លោកបានបញ្ជាក់បន្ថែមថា “ឥឡូវនេះយើងកំពុងធ្វើការដោយឥតឈប់ឈរដើម្បីនាំយកនូវបទពិសោធន៍ធនាគារដ៏ល្អបំផុតជូនដល់អតិថិជនដោយផ្តោតសំខាន់លើ ការរួមបញ្ចូលគ្នានៃសេវាធនាគារនៅតាមសាខា និងឌីជីថលូបនីយកម្មដើម្បីបំពេញតម្រូវការផ្សេងៗ និងបទពិសោធន៍យ៉ាងរលូន។

លោក Anthony Chinបានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់ធនាគារ វឌ្ឍនៈ ក្នុងរយៈពេល២១ឆ្នាំកន្លងមកនេះថា “ការបន្តពង្រីកសាខាជាបន្តបន្ទាប់របស់យើង គូសបញ្ជាក់ពីការប្តេជ្ញាចិត្តដោយឥតឈប់ឈររបស់យើងចំពោះប្រទេសកម្ពុជា និងប្រជាជនកម្ពុជាដែលត្រូវបានបង្កើតឡើងដោយប្រជាជនកម្ពុជា យើងនៅទីនេះនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រទេសកម្ពុជា” ។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាថ្មីរបស់យើងដែលមានទីតាំងនៅ វិថីឯករាជ្យ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬចូលទៅកាន់ www.vattanacbank.com ។ សម្រាប់ជំនួយការ ២៤/៧ ឬសូមទាក់ទងមកកាន់លេខ ០៣៤ ៩០០ ៥៥៥៕






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន