ព័ត៌មានជាតិ
ធនាគារ វឌ្ឍនៈ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានភ្ជាប់ការទំនាក់ទំនងគ្នា ដើម្បីគាំទ្រដល់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម
នាពេលថ្មីៗនេះ ធនាគារ វឌ្ឍនៈ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានធ្វើជំនួបជាផ្លូវការ សម្រាប់កិច្ចពិភាក្សាជាយុទ្ធសាស្ត្រ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ដោយមានការអញ្ជើញចូលរួមពីលោក Anthony Chin ជាអគ្គនាយកប្រតិបត្តិ នៃធនាគារ វឌ្ឍនៈ ឧកញ៉ា ប៉ិច បូឡែន ជាប្រធាន នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងសមាជិកកិត្តិយស មកពីអង្គភាពទាំងពីរ។

ជំនួបជាផ្លូវការនេះ ត្រូវបានធ្វើឡើងដោយមានគោលបំណងសំខាន់បំផុតមួយ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងធនាគារ វឌ្ឍនៈ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដើម្បីគាំទ្រដល់សហគ្រាសធុនតូច-មធ្យម និងសហគ្រិនភាពកម្ពុជា។ តាមរយៈកិច្ចពិភាក្សានេះដែរ ភាគីទាំងពីរ បានរិះរកនូវវិធីសាស្ត្រផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលអាជីវកម្មខ្នាតតូចបាននិងកំពុងជួបប្រទះនៅក្នុងប្រទេសកម្ពុជា និងរួមគ្នាបង្កើតដំណោះស្រាយដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។

ធនាគារ វឌ្ឍនៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការដើម្បីគាំទ្រដល់សហគ្រាសធុនតូច-មធ្យម និងសហគ្រិនភាពកម្ពុជា ដោយនឹងក្លាយជាអ្នកឧបត្ថម្ភក្នុងកម្មវិធី លទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន ឆ្នាំ២០២៣។ កម្មវិធីនេះ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ដោយមានគោលបំណងផ្តល់ និងការគាំទ្រដល់លទ្ធភាពនៃការទទួលបានហិរញ្ញប្បទានបំណុល និងចំណេះដឹងទាក់ទងនឹងអាជីវកម្មដល់សមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងសហគ្រាសធុនតូច-មធ្យម។

កិច្ចពិភាក្សារវាងធនាគារ វឌ្ឍនៈ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នេះដែរ បានរួមគ្នាប្ដេជ្ញាថា នឹងនាំមកនូវអត្ថប្រយោជន៍ល្អៗជាច្រើនដើម្បីគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ការគាំទ្ររបស់ធនាគារ វឌ្ឍនៈ រួមផ្សំជាមួយនឹងបទពិសោធន៍ និងចំណេះដឹងរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ពិតជានឹងនាំមកនូវលទ្ធផលជាវិជ្ជមាន សម្រាប់អាជីវកម្មខ្នាតតូច ដែលកំពុងស្វែងរកភាពរីកចម្រើន និងភាពជោគជ័យនៅក្នុងប្រទេសកម្ពុជា។

ជារួមមក កិច្ចពិភាក្សាជាយុទ្ធសាស្ត្រនេះ បានសបញ្ជាក់ឲ្យឃើញពីជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាដៃគូដ៏រឹងមាំ ដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ធនាគារ វឌ្ឍនៈ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) មានសុទិដ្ឋិនិយមថា ភាពជាដៃគូនេះ នឹងផ្តល់លទ្ធផលវិជ្ជមានសម្រាប់សហគ្រាសធុនតូច-មធ្យម និងសហគ្រិនភាពនៅកម្ពុជា។ ភាគីទាំងពីរ កំពុងទន្ទឹងរង់ចាំធ្វើការរួមជាមួយគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រេចបាននូវគោលបំណងរួមនាពេលថ្ងៃអនាគត។
Vattanac Bank and the Young Entrepreneurs Association of Cambodia (YEAC) links up to support SMEs
Vattanac Bank and the Young Entrepreneurs Association of Cambodia (YEAC) recently held a strategic discussion on 11th April 2023 at the Business Development Centre in Cambodia. The meeting was attended by Anthony Chin, CEO of Vattanac Bank, Oknha Pech Bolen, President of YEAC, and distinguished members from both parties.
The primary objective of this meeting was to identify opportunities for collaboration between Vattanac Bank and YEAC to support SMEs and entrepreneurs in Cambodia. Throughout the discussion, both parties explored different ways of addressing the challenges that small businesses face in the country and developing solutions that would benefit the Cambodian economy.
Vattanac Bank had already made significant strides towards supporting SMEs and entrepreneurs by becoming a Silver Sponsor of the Access to Finance Program 2023which was launched on 31st March 2023. The program aims to provide support and access to debt financing and business-related knowledge to YEAC members and SMEs.
The discussion between Vattanac Bank and YEAC promises to bring significant benefits to the SME sector in Cambodia. The support of Vattanac Bank, coupled with the experience and knowledge of YEAC, will undoubtedly lead to positive outcomes for small businesses seeking to grow and succeed in Cambodia.
Overall, the strategic discussion was seen as an important step towards building a collaborative effort that will contribute to the development of Cambodia’s economy. Vattanac Bank and YEAC are optimistic that their partnership will result in positive outcomes for SMEs and entrepreneurs in Cambodia. Both parties are looking forward to working together to achieve their shared objectives in the future.

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ