កីឡា
ការហាត់ប្រាណតាមចង្វាក់ភ្លេងជួយផ្លាស់ប្តូរបរិយាកាស ក្នុងការហ្វឹកហាត់ហែលទឹក
លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា យើងត្រូវចេះកែច្នៃចំពោះការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីហែលទឹក បើយើងនិយាយពីបញ្ហាកីឡាហែលទឹកដល់ កម្រិតខ្ពស់ ក្នុងមួយថ្ងៃត្រូវហាត់ពី៦ទៅ៨ ម៉ោងដូចអ្នកធ្វើការធម្មតាដែរ។

លោកបញ្ជាក់ថា ការហាត់ប្រាណតាមភ្លេងឬអារ៉ូប៊ិចជាមួយបទភ្លេងបរទេសយើងចង់ឲ្យប្រើប្រាស់ខួរក្បាល កាយសម្បទា និងចលនារហ័សរហួនរបស់ពួកគាត់ ដែលជាគុណប្រយោជន៍៣ចំណុចសំខាន់ៗ នៃការហាត់ ដើម្បីឲ្យពួកគាត់ផ្លាស់ប្តូរបរិយា កាសនៃការហ្វឹកហាត់ហែលទឹកធុញទ្រាន់រាល់ថ្ងៃ។ លោកឲ្យបង្វឹកហាត់ពីចំណុចស្រួលរហូតដល់ពិបាក ជាងនេះច្រើនទៀត និង រហ័សជាងហ្នឹងក្នុងរយៈពេល ៤០នាទីទៅមួយម៉ោង ប្រព្រឹត្តរាល់ថ្ងៃពុធកីឡាហែលទឹកមិនសូវមានភាពសប្បាយរីករាយក្នុងការហ្វឹកហាត់ទេ ដោយសារហែលទឹកដដែលៗ ទើបលោកបញ្ជូនការហាត់ប្រាណតាមចង្វាក់ភ្លេង ដើម្បីសម្រួលអារម្មណ៍កីឡាករ ។



លោកអគ្គលេខាធិការបន្តថា ចំពោះការ ហាត់ប្រាណតាមចង្វាក់ភ្លេងនេះ យើងចង់ផ្លាស់ប្តូរបរិយាកាសរបស់អត្តពលិកហែលទឹក ក្នុងការហ្វឹកហាត់ដោយមានសំឡេងភ្លេង និងភាពសប្បាយរីករាយធ្វើឲ្យសកម្មភាពបត់បែនបានច្រើន ដូចសកម្មភាពហែលទឹកដែរ រួមមានដៃ ក្បាល ខ្លួន និងជើង ព្រមទាំងសាច់ដុំទាំងអស់ នៅលើដងខ្លួនពួកគាត់។ ចំណុចសំខាន់បំផុត ធ្វើឲ្យពួកគាត់មានភាពរហ័សរហួននៃការបត់បែនដោយសារលំហាត់ពីមួយទៅមួយ ត្រូវគាត់គិតដោយសំឡឹងមើលគ្រូបង្វឹក ដែលបញ្ចេញសកម្មភាព ដើម្បីធ្វើតាមចំណែកហែលទឹកដូចគ្នា បើយើងហែលគិតរឿងយឺត ចលនាហែលវាអត់រហ័សរហួន យើងធ្វើចលនាទៅអត់បានផលប្រយោជន៍មកវិញឡើយ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ការប្រកួតកីឡាវាយកូនបាល់ ជើងឯកថ្នាក់ជាតិ នឹងប្រព្រឹត្តិនៅថ្ងៃ៧កុម្ភៈនេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


