កីឡា
ប្រាក់រង្វាន់ជាង៧៨ម៉ឺនដុល្លារដល់ដៃជយលាភីកីឡាអន្តរជាតិថ្ងៃនេះ
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជាង៧៨ម៉ឺនដុល្លារអាមេរិកដល់ជយលាភីមេដាយពីការប្រកួតអន្តរជាតិកាលពីឆ្នាំ២០២១ ២០២២ និង២០២៣។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា សម្រាប់ជយលាភីដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលនៅរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ គឺម្ចាស់មេដាយមាស ប្រាក់ សំរិទ្ធ គ្រូបង្វឹក និងគ្រូជំនួយពីការប្រកួតកីឡាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ អាស៊ី ពិភពលោក និងកីឡាសកលវិទ្យាល័យអាស៊ាន។
ប្រាក់រង្វាន់ត្រូវបានផ្តល់ជូនទៅតាមកម្រិតខុសៗគ្នាគឺកម្រិតអាស៊ានផ្សេង កម្រិតអាស៊ីផ្សេង និងកម្រិតពិភពលោកផ្សេង ប៉ុន្តែបើគិតប្រាក់រង្វាន់សរុបដែលត្រូវបានប្រគល់ជូនជយលាភីនៅពេលនេះគឺចំនួនជាង៧៨ម៉ឺនដុល្លារអាមេរិក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់នេះបានផ្តល់អនុសាសន៍៤ចំណុចដល់អត្តពលិក និងគ្រូបង្វឹកដើម្បីយកទៅអភិវឌ្ឍកាន់តែល្អប្រសើរ។ ទី១ ក្រសួងអប់រំ យុវជន និងកីឡាត្រូវសហការជាមួយសហព័ន្ធកីឡាជាតិឲ្យបានម៉ត់ចត់ដើម្បីបណ្តុះបណ្តាល និងបង្វឹកបង្ហាត់ឲ្យមានប្រសិទ្ធភាព។ ទី២ ក្រសួងអប់រំ យុវជន និងកីឡាត្រូវសហការជាមួយសហព័ន្ធកីឡាជាតិដើម្បីបណ្តុះបណ្តាលថ្នាលយុវជនឲ្យបានល្អដើម្បីត្រៀមការប្រកួតអន្តរជាតិ។ ទី៣ អត្តពលិក និងគ្រូបង្វឹកត្រូវខិតខំហ្វឹកហាត់ឲ្យបានដិតដល់សម្រាប់ការប្រកួតនាពេលខាងមុខ និងទី៤ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិត្រូវបង្កើនកិច្ចសហការជាមួយស្ថាប័នកីឡាកម្រិតអាស៊ាន អាស៊ី និងពិភពលោក។
ប្រភេទកីឡាដែលទទួលបានប្រាក់រង្វាន់មានដូចខាងក្រោម៖
- មេដាយប្រាក់៤ សំរិទ្ធ៣ ពីការប្រកួតកីឡាជឺជីតស៊ូ ជើងឯកអាស៊ី លើកទី៧ ឆ្នាំ២០២៣ នៅប្រទេសថៃ
- មេដាយប្រាក់១ សំរិទ្ធ២ ពីការប្រកួតកីឡាតេក្វាន់ដូ WTF ជើងឯកអាស៊ាន លើកទី១៦ ឆ្នាំ២០២៣ នៅប្រទេសហ្វីលីពីន
- មេដាយមាស៣ សំរិទ្ធ១ ពីការប្រកួតកីឡាហែលទឹកជើងឯកពិភពលោក ឆ្នាំ២០២២ នៅប្រទេសថៃ
- មេដាយមាស១ ប្រាក់៤ សំរិទ្ធ៣ ពីការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ាន ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ
- មេដាយមាស១ ពីការប្រកួតកីឡាកាយវប្បកម្ម ជើងឯកអាស៊ី លើកទី៥៤ ឆ្នាំ២០២២ នៅប្រទេសម៉ាល់ឌីវ
- មេដាយមាស៣ ប្រាក់២ និង២ ពីការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២២ នៅប្រទេសថៃ
- មេដាយមាស៤ ប្រាក់១០ សំរិទ្ធ៣ ពីការប្រកួតកីឡារាំជើងឯកពិភពលោក ឆ្នាំ២០២២ នៅប្រទេសវៀតណាម
- មេដាយមាស១០ ប្រាក់៩ សំរិទ្ធ១០ ពីការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ាន លើកទី៦ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ
- មេដាយមាស២ ប្រាក់៥ សំរិទ្ធ៥ ពីការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២២ នៅប្រទេសថៃ
- មេដាយប្រាក់១ សំរិទ្ធ១ ពីការប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី ឆ្នាំ២០២៣ នៅប្រទេសថៃ
- មេដាយមាស៣ ប្រាក់៣ សំរិទ្ធ១៣ ពីការប្រកួតកីឡាចំបាប់ជើងឯកអាស៊ាន ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ
- មេដាយមាស២ ប្រាក់៣ សំរិទ្ធ៨ ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០ នៅប្រទេសថៃ
















អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


