Connect with us

កីឡា

​ការប្រកួត​កីឡា​វាយ​កូន​បាល់​ ជើងឯក​ថ្នាក់ជាតិ​ នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃ​៧​កុម្ភៈ​នេះ​

បានផុស

នៅ

​​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា នឹង​រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ចាប់ពី​ថ្ងៃទី​៧ ដល់ ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ជា ពៅ អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បានបញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​ថា នេះ​ជា​ការ​ប្រកាស​ជូនដំណឹង​ដល់​ប្រធាន​សមាគម ក្លិប​កីឡា​វាយ​កូន​បាល់​នៅតាម​ក្រសួង ស្ថាប័ន រាជធានី​-​ខេត្ត ដើម្បី​បញ្ជូន​កីឡាករ​-​កីឡា ការិនី​របស់​ខ្លួន មក​ចូលរួម​ប្រកួតប្រជែង​មេដាយ នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ប្រចាំ ឆ្នាំ​២០២០​។​

​លោក ជា ពៅ បានឲ្យ​ដឹង​ទៀត​ថាស​ម្រាប់​វិញ្ញាសា​ ដែល​ដាក់​ឲ្យ​ប្រកួតប្រជែង មាន​ចំនួន​៤ គឺ​វិញ្ញាសា​វាយ​ឯកត្តជន​បុរស ១ នាក់​ទល់​១​នាក់ វិញ្ញាសា​វាយ​ឯកត្តជន​នារី ១​នាក់​ទល់​១​នាក់ វិញ្ញាសា​វាយ​ឯកត្តជន​អាយុ​ក្រោម​១៨​ឆ្នាំ ១​នាក់​ទល់​១​នាក់ និង​វិញ្ញាសា​វាយ​គូ។ សមាគមក្លិប អាច​ចុះឈ្មោះ​ចូលរួម​ប្រកួត​ បាន​រហូតដល់​ថ្ងៃទី​៥ ខែ​កុម្ភៈ​ ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ការប្រជុំ​ចាប់ឆ្នោត​ពូ​ល​ប្រកួត គ្រោង​នឹងធ្វើ ឡើង នា​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១០​ព្រឹក នៅ​ទីស្នាក់ការ​សហព័ន្ធ​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​បង្ហាញ​ទិសដៅ​៥ ចំណុច​សម្រាប់​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​SEA GAMES

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម