ព័ត៌មានជាតិ
សម្ដេចធិបតី ឧទ្ទិសសមិទ្ធផលបេតិកភណ្ឌរមណីយដ្ឋានប្រាសាទកោះកេរ ជូនដល់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឧទ្ទិសសមិទ្ធផល រមណីយដ្ឋានប្រាសាទកោះកេរថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ និងបុព្វបុរសខ្មែរ។

ពីពិធីអបអរសាទរដល់ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងល្ងាចថ្ងៃទី២០ ខែកញ្ញា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឧទ្ទិសថា “ ទូលព្រះបង្គំខ្ញុំសូមឧទ្ទិសពិធីដ៏អធិកអធមនេះ ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរ ព្រះមហាក្សត្រយានីខ្មែរគ្រប់ជំនាន់ ព្រមទាំងដួងព្រលឹងបុព្វបុរសខ្មែរដែលបានកសាង និងបន្សល់ទុកអរិយធម៌ និងសម្បត្តិវប្បធម៌ដ៏វិសេសវិសាល ដែលជាអត្តសញ្ញាណ នៃជនជាតិខ្មែរ ដែលបានបង្កើតនគរភ្នំ ឬនគរហ្វូណនដំបូងបង្អស់ នៅលើទឹកដីខ្មែរ”។

សម្ដេច នាយករដ្ឋមន្ត្រី ក៏បានថ្វាយព្រះអំណររាជគុណ ព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រ នរោត្ដម មុនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ផ្ដល់នូវព្រះទ័យគាំទ្រដល់រាជរដ្ឋាភិបាលនៅក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌ ដែលជាអត្តសញ្ញាណជាតិ។

បន្ថែមពីនេះ សម្ដេចធិបតី បានសរសើរចំពោះក្រសួងវប្បធម៌ និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសជំនាញបេតិកភណ្ឌដែលបានខិតខំប្រឹងប្រែង ប្រកបដោយវិជ្ជាជីវៈខ្ពស់ក្នុងការចុះបញ្ជីរមណីដ្ឋានវប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ជាពិសេស សម្ដេចនាយករដ្ឋមន្ត្រី បានអរគុណចំពោះជនរួមជាតិ ចំពោះទឹកចិត្តស្រឡាញ់ ការចូលរូួមគ្រប់រូបភាព ដើម្បីការពារថែរក្សារាល់បេតិកភណ្ឌដែលជាកេរមរតកមានតម្លៃមហាសាល ឆ្លុះបញ្ចាំងអំពីភាពរុងរឿង និងអស្ចារ្យនៃចក្រភពខ្មែរ ដែលមានអរិយធម៌ខ្ពង់ខ្ពស់ មានទឹកដីទូលាយទូលាយ និងមានវ័យចំណាស់ជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយដែលកូនខ្មែរគ្រប់រូបមានមោទនភាពជាតិ នឹងត្រូវរួមគ្នាអភិរក្សឱ្យបានគង់វង្សជារៀងរហូត។
លើសពីនេះ សម្ដេចធិបតី បានអរគុណ និងវាយតម្លៃខ្ពស់នូវស្មារតីសហការអន្តរជាតិ ជាពិសេសអង្គការយូណេស្កូដែលមានស្នាក់ការនៅទីក្រុងភ្នំពេញ គណកម្មការបេតិកភណ្ឌពិភពលោក សហប្រធានចិននិងឥណ្ឌា ប្រទេសជាសមាជិកទាំងអស់ អង្គការជាតិ អង្គការអន្តរជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


