ព័ត៌មានជាតិ
កិច្ចសហប្រតិបត្តិការរវាង ក្រសួងព័ត៌មានកម្ពុជា និង វិទ្យុសំឡេងវៀតណាម ទទួលបានលទ្ធផលផ្លែផ្កាល្អប្រសើរ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាម នាពេលកន្លងមក និងបច្ចុប្បន្ន ទទួលបានលទ្ធផលផ្លែផ្កាល្អប្រសើរ។

ការកត់សម្គាល់នេះ ខណៈដែល លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយវិទ្យុសំឡេងវៀតណាម កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោយពីគណៈប្រតិភូបានបញ្ចប់ការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី ១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម។

លោក នេត្រ ភក្ត្រា កត់សម្គាល់ថា «កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាម នាពេលកន្លងមក និងបច្ចុប្បន្ន ទទួលបានលទ្ធផលផ្លែផ្កាល្អប្រសើរ»។ លោក បន្ថែមថា ដំណើរទស្សនកិច្ចនេះ នឹងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ក្នុងឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានផ្ដោតលើការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងអភិវឌ្ឍន៍ធនធានមនុស្សផ្នែកសារព័ត៌មាន និងការផ្លាស់ប្ដូរបទពិសោធការងារលើផ្នែកបច្ចេកទេស។

ទន្ទឹមនោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណភាគីវៀតណាម ដែលជួយដល់កម្ពុជា ផ្ដល់នូវឧបករណ៍បច្ចេកទេសវិទ្យុ និងទូរទស្សន៍ រួមមាន រថយន្តចល័តទូរទស្សន៍ ១ គ្រឿង និងរថយន្តចល័តវិទ្យុ ១ គ្រឿង។

ចុងបញ្ចប់ នៃកិច្ចប្រជុំ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សារវាងក្រសួងព័ត៌មាន និងវិទ្យុសំឡេងវៀតណាម លើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាន និងផ្សព្វផ្សាយផងដែរ៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


