ព័ត៌មានអន្ដរជាតិ
តំបន់ជាច្រើនរបស់ វៀតណាម កំពុងលិចលង់ដោយទឹកជំនន់ ខណៈពលរដ្ឋខេត្តខ្លះត្រូវរន្ទះបាញ់ស្លាប់
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខេត្តជាច្រើននៅភាគកណ្ដាល និងភាគខាងជើងរបស់ប្រទេសវៀតណាម បានរងការជន់លិចយ៉ាងធ្ងន់ធ្ងរ ដោយសារតែទឹកជំនន់ ខណៈប្រជាពលរដ្ឋរាប់ពាន់នាក់កំពុងស្វែងរកទីទួលសុវត្ថិភាព ។

នៅក្នុងខេត្ត Nghe An ដែលជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំងតាំងតែពីថ្ងៃអាទិត្យមកម្ល៉េះនោះ អាជ្ញាធរបាននិយាយថា ផ្ទះជាង ១,៦០០ ខ្នងត្រូវបានជន់លិច ហើយជាង ៨០០ គ្រួសារកំពុងត្រូវការជួយសង្គ្រោះ និងការឧបត្ថម្ភ ។
ចំណែកឯខេត្តជិតខាងវិញ មនុស្សម្នាក់ត្រូវរន្ទះបាញ់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួន បន្ទាប់ពីត្រូវទឹកហូរកួចនាំទៅ ខណៈនៅរដ្ឋធានីហាណូយក៏ត្រូវជន់លិចដោយភ្លៀងធ្លាក់ខ្លាំងផងដែរ ជាពិសេសបណ្ដាលឲ្យផ្លូវថ្នល់រងការខូចខាត ហើយចរាចរណ៍តាមដងផ្លូវក៏ត្រូវបានផ្អាក ។

ចរាចរណ៍នៅកណ្តាលទីក្រុងហាណូយ រួមទាំងផ្លូវ Nguyen Trai, Nguyen Xien និងផ្លូវ Le Quang Dao បានកកស្ទះយ៉ាងយូរ ដោយសារទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ ខណៈផ្លូវទាំងនោះរងការជន់លិចក្នុងជម្រៅរហូតដល់ ៣០ ទៅ ៥០ សង់ទីម៉ែត្រឯណោះ ។
គួរបញ្ជាក់ថា ភ្លៀងរំពឹងនឹងបន្តធ្លាក់ពាសពេញតំបន់ធំៗរបស់ប្រទសវៀតណាមមួយរយៈទៀត ខណៈអាជ្ញាធរក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការអិលបាក់ដី និងជំនន់ទឹកទន្លេផងដែរ ៕



ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express / NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


