ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន សាទរបេក្ខនារី លឹម សេរីហាន់នីកា បានទទួលពានក្នុងកម្មវិធី The Voice Cambodian រដូវកាលទី ៣
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរចំពោះបេក្ខនារី លឹម សេរីហាន់នីកា បានទទួលពានក្នុងកម្មវិធី The Voice Cambodian រដូវកាលទី ៣។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្ដែងការសាទរបែបនេះខណៈអញ្ជើញជាអធិបតីក្នុងកម្មវិធី The Voice Cambodian រដូវកាលទី ៣ វគ្គផ្ដាច់ព្រ័ត្ររបស់ទូរទស្សន៍ហង្សមាស នៅផ្សារអ៊ីអនសែនសុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ២ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣។

សូមបញ្ជាក់ថា កម្មវិធីនេះបានចាប់ផ្ដើមដំណើរការមកអស់រយៈពេលជិតកន្លះឆ្នាំ ដោយគិតចាប់ពី ខែមេសា ឆ្នាំ ២០២៣ មកម្ល៉េះ ដែលមានបេក្ខជន បេក្ខនារី បានចូលរួមប្រកួតប្រជែងយ៉ាងច្រើនកុះករ ដែលបានសម្រាំងចេញពីតាមបណ្តាខេត្ត-ក្រុងនានា បានមកធ្វើការបញ្ចេញនូវទេពកោសល្យ និងសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ នៅក្រោយខ្នង Coach ទាំងបួននាក់។

ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ មានបេក្ខជន បេក្ខនារី សរុបចំនួន ៤ រូប រួមមាន ៖ ទី១.បេក្ខជន សាល បាទី, ទី២.បេក្ខនារី លឹម សេរីហាន់នីកា, ទី៣.បេក្ខនារី គឹម សុវណ្ណ, និង ទី៤.បេក្ខជន សួន សុវណ្ណចន្នី ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកជ័យលាភី តាមរយៈការប្រកួតប្រជែងលំដាប់អន្តរជាតិនេះ។

ជាទីបញ្ចប់ក្នុងការប្រកួតនេះ បេក្ខនារី លឹម សេរីហាន់នីកា ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ ១ នៅក្នុងកម្មវិធី The Voice Cambodian រដូវកាលទី ៣ នេះ ដោយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន ១០០ លានរៀល។ ចំណែកឯបេក្ខជន បេក្ខនារី ដែលមិនបានលើកពានបានទទួលថវិកាឧបត្ថម្ភចំនួន ៤ លានរៀល ជាការលើកទឹកចិត្តផងដែរ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


