ព័ត៌មានជាតិ
បុគ្គលណាខ្លះត្រូវហាមឃាត់មិនអនុញ្ញាតឱ្យចូលលេងល្បែងក្នុងកាស៊ីណូនៅកម្ពុជា?
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាដែលហៅកាត់ថា គ.ល.ក. បានចេញសេចក្តីណែនាំស្តីពីការរឹតត្បិតការលេងល្បែងក្នុងកាស៊ីណូនៅកម្ពុជា ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាឱ្យបានចំពោះបុគ្គលមួយចំនួនដែលត្រូវបានរឹតត្បិតមិនឲ្យចូលលេងល្បែងក្នុងកាស៊ីណូនៅកម្ពុជាឡើយ។

តើបុគ្គលណាខ្លះដែលត្រូវហាមឃាត់មិនអនុញ្ញាតិឱ្យចូលលេង ល្បែងក្នុងកាស៊ីណូនៅកម្ពុជា?
នៅក្នុងសេចក្តីណែនាំចុះថ្ងៃទី ៥ តុលា អគ្គលេខាធិការដ្ឋាននៃគ.ល.ក.បានបញ្ជាក់ថា យោងតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម គឺហាមឃាត់ដាច់ខាតមិនឲ្យចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្មចំពោះបុគ្គលមួយចំនួនរួមមាន៖
១៖ បុគ្គលដែលត្រូវបានចាត់ទុកថាមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ឬប្រកាសក្ស័យធនដោយតុលាការ។
២៖ បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬថ្នាំញៀន។
៣៖ បុគ្គលដែលយកមកជាមួយនូវអាវុធគ្រប់ប្រភេទ។
៤៖ បុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំ។
៥៖ ប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈនិងពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោត។
ជាមួយគ្នានេះ ក៍ត្រូវបានហាមឃាត់ចំពោះកម្មករ និយោជិតរបស់ប្រតិបត្តិករកាស៊ីណូឬប្រតិបត្តិករល្បែងពាណិជ្ជកម្មនៃគ្រឹះស្ថានល្បែងពាណិជ្ជកម្មដែលពួកគេកំពុងបម្រើការនៅទីនោះ ក៍មិនអនុញ្ញាតិឲ្យចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្មនៅទីនោះផងដែរ។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានធ្វើការណែនាំដល់ប្រតិបត្តិករ ឬកម្មសិទ្ធិករកាស៊ីណូ ត្រូវខណ្ឌចែកកន្លែងលេងល្បែងឱ្យច្បាស់លាស់ និងដាក់ស្លាកសញ្ញាសម្គាល់សមស្របដើម្បីបង្ហាញទីតាំងលេងល្បែង។ ត្រូវដាក់ស្លាកសញ្ញាហាមឃាត់ចំពោះបុគ្គលដែលត្រូវបានរឹតត្បិតពីការលេងល្បែងនៅច្រក-ទ្វារចូលបរិវេណកាស៊ីណូ។ ត្រូវមានកម្លាំងភ្នាក់ងារសន្តិសុខ និងមានយន្តការតាមដានត្រួតពិនិត្យការចូលលេងល្បែងរបស់ភ្ញៀវល្បែងឱ្យមានប្រសិទ្ធភាព។ ត្រូវហាមឃាត់បុគ្គលដែលត្រូវបានរឹតត្បិតពីការចូលលេងល្បែងនៅក្នុងកាស៊ីណូរបស់ខ្លួន និងបណ្តេញបុគ្គលទាំងនោះចេញពីទីតាំងលេងល្បែង និងត្រូវរក្សាទុករបាយការណ៍បច្ចុប្បន្នកម្ម អំពីការរឹតត្បិតភ្ញៀវចូលលេងល្បែងក្នុងកាស៊ីណូរបស់ខ្លួន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន