ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ គំរាម មិនដោះលែងចំណាប់ខ្មាំងឡើយ រហូតដល់ចប់សង្គ្រាម
ក្រុមហាម៉ាស់ គំរាមថា ពួកគេនឹងមិនដោះលែងចំណាប់ខ្មាំងឡើយ រហូតដល់សង្គ្រាមត្រូវបញ្ចប់។ ការបញ្ជាក់នេះ កើតឡើងមួយថ្ងៃ បន្ទាប់ពីពួកគេព្រមានថា ពួកគេនឹងប្រហារជីវិតឈ្លើយសឹកជាជនស៊ីវិលអ៊ីស្រាអែល ប្រសិនបើការវាយប្រហារតាមអាកាសនៅតែបន្ត។

លោក Ismail Haniyeh មេដឹកនាំក្រុមហាម៉ាស់ បានប្រាប់ NBC News កាលពីថ្ងៃអង្គារទី១០ខែតុលាថា ក្រុមប្រដាប់អាវុធមួយនេះ មិនបើកចំហសម្រាប់ការដោះដូរអ្នកទោសនោះទេ ។ ក្រោយមក លោកបានចេញសារខ្លាំងៗថា ការកាន់កាប់អាណានិគម នឹងទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញដែលបានកើតឡើងលើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ។
របាយការណ៍មុននេះក៏បង្ហាញដែរថា ប្រទេសកាតា បាននិងកំពុងសម្រុះសម្រួលការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល ជាថ្នូរនិងប្រជាជនប៉ាឡេស្ទីនដែលកំពុងជាប់ពន្ធនាគារ។

សូមបញ្ជាក់ ចាប់តាំងពីការលុកលុយបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្តាហ៍មុនមក ក្រុមយុទ្ធជនហាម៉ាស់ បានចាប់ពង្រត់មនុស្សរហូតដល់ទៅ១៥០នាក់ ពីទឹកដីអ៊ីស្រាអែល នាំយកទៅតំបន់ហ្គាហ្សា ចំពេលមានការសម្លាប់យ៉ាងឃោរឃៅ។
ហើយគិតត្រឹមពេលនេះ ស្ថានទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងវ៉ាស៊ីនតោន និយាយថា ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ បានកើនលើស១០០០នាក់ហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បង្ហាញមុខ “ឆ្មាជីវិត៩” ដែលជាមេក្រុមហាម៉ាស់ បញ្ជាឲ្យបើកការវាយប្រហារលើ អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


