ព័ត៌មានជាតិ
សង្ឃឹមថា ( RCEP ) នឹងជំរុញល្បឿនសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគដ៏ទូលំទូលាយក្នុងតំបន់ឆាប់ៗនេះ
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងដោយសង្ឃឹម ទុកជាមុននូវជោគជ័យ នៃកិច្ចប្រជុំនាសប្តាហ៍ក្រោយនេះ ជាមួយក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ស្តី ពី តំបន់ពាណិជ្ជកម្មសេរី និងកម្មវិធីដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ( RCEP ) ដែលជាកិច្ចព្រមព្រៀងសម្រាប់ជំរុញល្បឿនសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគដ៏ទូលំទូលាយក្នុងតំបន់។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងបែបនេះ ក្នុងឱកាសឲ្យលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបទើបតែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសំណេះសំណាលនិងសម្តែងការគួរសមនៅ ទីស្តីការក្រសួងនាល្ងាចម្សិលមិញ។

ក្នុងជំនួបរវាងលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងប្រធានសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបថ្មីប្រចាំកម្ពុជា លោក Tassilo Brinzer ទើបតែងតាំងថ្មី គឺដៃគូសន្ទនា បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនៃភាគីទាំងពីរទាំងលើវិស័យសេដ្ឋកិច្ច និងវិស័យ អភិវឌ្ឍន៍នានា ក៏ដូចជាគម្រោងការផ្សេងៗ ដែលភាគីទាំងពីរ កំពុងរួមគ្នាអនុវត្ត និងលទ្ធផលអនុវត្តកន្លងមក។ គម្រោងនោះរួមមានដូចជា៖ ការអភិវឌ្ឍ វិស័យបច្ចេកវិទ្យា ការអភិវឌ្ឍ និងជំរុញសហគ្រាសធុនតូច និងមធ្យមបច្ចេកវិទ្យាបៃតង បញ្ហាការប្រែប្រួល អាកាសធាតុ និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។

ដោយឡែក ក្នុងជំនួបនោះដែរ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់មួយចំនួនរួមមាន៖ការងារអាទិភាពដែលសភាសហគមន៍អឺរ៉ុប និងក្រសួង ត្រូវអនុវត្តរួមគ្នា-សេចក្ដីព្រាងច្បាប់ ស្តីពី ការវិនិយោគ -ការដោះស្រាយភាពជាន់ភារកិច្ចគ្នារវាងការចុះបញ្ជីផលិតផលរបស់វិទ្យាស្ថានស្តង់ដាកម្ពុជា និងក្រសួងសុខាភិបាល បច្ចេកវិទ្យា បៃតង និងការគាំទ្រសហគ្រាសធុនតូច និងមធ្យមពីបច្ចុប្បន្ន និងអនាគត សហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា ផ្នែកប្រកាសនីយបត្រតក្កកម្ម វិស័យស្តង់ដា និងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តជាដើម។ល។


ជាចុងបញ្ជាប់នៃកិច្ចពិភាក្សា លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងគណៈប្រតិភូ សភាពាណិជ្ជកម្ម សហគមន៍អឺរ៉ុប ដឹកនាំដោយលោក Tassilo Brinzer បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យយមានល្បឿនសន្ទុះទៅមុខ និងជោគជ័យនូវបញ្ហាដែលបានលើកឡើងខាងលើជាពិសេស គឺការអភិវឌ្ឍ និងជម្រុលវិស័យ SME , វិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងឧស្សាហកម្មបៃតង ជាដើម។ ក្នុងនោះលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានគាំទ្រ និងសង្ឃឹមទុកជាមុននូវជោគជ័យ នៃកិច្ចប្រជុំនាសប្តាហ៍ក្រោយ ជាមួយក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ស្តីពី តំបន់ពាណិជ្ជកម្មសេរី និងកម្មវិធីដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ( RCEP ) ដែលជាកិច្ចព្រមព្រៀងសម្រាប់ជំរុញល្បឿនសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគដ៏ទូលំទូលាយក្នុងតំបន់៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


