ព័ត៌មានអន្ដរជាតិ
សកម្មជនអាកាសធាតុវ័យក្មេង Greta Thunberg រងការចោទប្រកាន់ពីបទល្មើសសណ្ដាប់ធ្នាប់សាធារណៈ
សកម្មជនអាកាសធាតុវ័យក្មេងនាង Greta Thunberg ត្រូវបានចោទប្រកាន់ពីបទល្មើសសណ្តាប់ធ្នាប់សាធារណៈ បន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្មប្រឆាំងនឹងសន្និសីទឧស្សាហកម្មប្រេង និងឧស្ម័ននៅកណ្ដាលទីក្រុងឡុងដ៍កាលពីថ្ងៃអង្គារ ។

កងកម្លាំងប៉ូលិសទីក្រុងឡុងដ៍បាននិយាយកាលពីថ្ងៃពុធថា សកម្មជនស៊ុយអែតវ័យ ២០ ឆ្នាំរូបនេះ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ២៦ នាក់ដែលត្រូវបានចោទប្រកាន់ បន្ទាប់ពីក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅខាងក្រៅសណ្ឋាគារ InterContinental ក្នុងអំឡុងវេទិកាថាមពល ។
ប៉ូលិសបាននិយាយថា នាង Thunberg ត្រូវបានឃាត់ខ្លួន និងនាំទៅកាន់ប៉ុស្តិ៍ប៉ូលិស មុនពេលត្រូវបានដោះលែងវិញពេញមួយយប់ ។ នាងត្រូវបានចោទប្រកាន់ពីបទរំលោភលើផ្នែកមួយនៃច្បាប់សណ្តាប់ធ្នាប់សាធារណៈ ដែលតម្រូវឲ្យប៉ូលិសដាក់កម្លាំងការពារលើការប្រមូលផ្ដុំសាធារណៈបែបនេះ ។

ទោះយ៉ាងណា ក្រោយមកសកម្មជនវ័យក្មេងរូបនេះ រួមជាមួយអ្នកតវ៉ាផ្សេងទៀតត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន រហូតដល់ការប្រកាសសវនាការនៅឯតុលាការ Westminster Magistrates របស់ទីក្រុងឡុងដ៍នៅថ្ងៃទី១៥ ខែវិច្ឆិកា ។
គួរបញ្ជាក់ថា សន្និសីទរយៈពេល ៣ ថ្ងៃ ដែលបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ មានអ្នកចូលរួមទាំង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Shell ក្រុមហ៊ុន Aramco របស់អារ៉ាប៊ីសាអូឌីត និងក្រុមហ៊ុន Equinor របស់ន័រវេស ក៏ដូចជារដ្ឋមន្ត្រីសន្តិសុខថាមពលរបស់ចក្រភពអង់គ្លេសផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Independent

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន