ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី Elon Musk ចំណាយលុយ ១ពាន់លានដុល្លារ ឱ្យ Wikipedia ប្ដូរឈ្មោះចេញ
មហាសេដ្ឋី Elon Musk ម្ចាស់ក្រុមហ៊ុន X (អតីត Twitter) បានចោទប្រកាន់សព្វវចនាធិប្បាយអនឡាញ វិគីភីឌា (Wikipedia) ថាមានការកែសម្រួលលម្អៀង ហើយលោកសុខចិត្តចំណាយ ១ពាន់លានដុល្លារ ដើម្បីឱ្យគេហទំព័រនេះប្ដូរឈ្មោះចេញ។

មហាសេដ្ឋី Elon Musk ព្រនផ្តល់ថវិកាយ៉ាងហោច ១ពាន់លានដុល្លារក្នុងមួយឆ្នាំដល់ Wikipedia ប្រសិនបើសព្វវចនាធិប្បាយអនឡាញប្តូរឈ្មោះខ្លួនមកជា “D*ckipedia” វិញ ក្រោយចោទប្រកាន់គេហទំព័រនេះថាបានកែសម្រួលព័ត៌មានដោយភាពលម្អៀង។
ការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ កាលពីថ្ងៃអាទិត្យ លោកអះអាងថា វីគីភីឌាមានឋានានុក្រមតាមលំដាប់លំដោយ ហេតុដូច្នេះហើយបានជាស្ថិតនៅក្រោមការលម្អៀងរបស់អ្នកកែសម្រួលលំដាប់ខ្ពស់ (អ្នកដឹកនាំគេហទំព័របច្ចុប្បន្ន)។

តាមពិតមុនមានរឿងចម្រូងចម្រាស់កើតឡើង លោក Musk និងលោក Wales ដែលជាសហស្ថាបនិក វីគីភីឌា ធ្លាប់ប៉ះទង្គិចគ្នាលើគោលការណ៍សម្របសម្រួលមាតិកាម្ដងរួចមកហើយ។ កាលពីខែឧសភា សហស្ថាបនិក វីគីភីឌា បានរិះគន់មេធំបណ្ដាញ X ថាបានឱនក្បាលចំពោះតួកគី ពេលកំពុងបោះឆ្នោតជាតិ។
យ៉ាងណាមិញ ក្រៅពីមេធំរបស់បណ្ដាញ X ទស្សនវិទូអាមេរិកលោក Larry Sanger បានបរិហារសព្វវចនាធិប្បាយនេះផងដែរ កាលពីខែសីហាកន្លងទៅ ដោយចាត់ទុក វីគីភីឌា ជាកន្លែងដែលពួកឥស្សរជនអាមេរិក និងពួកឧទ្ទាមធ្វើសង្គ្រាមព័ត៌មានជាសាធារណៈ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ Apple ជិតដាក់លក់ខ្មៅដៃថ្មី ក្នុងតម្លៃសមរម្យ ជាមួយការសាកថ្មប្រើ USB-C
ចុចអាន៖ មុនបង្ហូរឈាមគ្នានៅពេលនេះ តើអ៊ីស្រាអែល និងក្រុមហាម៉ាស ធ្លាប់ប្រយុទ្ធគ្នាប៉ុន្មានលើកហើយនៅកាហ្សា?
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


