កីឡា
អ្នកប្រដាល់៤រូបដែលលោក នួន សូរិយា សរសើរវ៉ៃក្បាច់ល្អជាងគេ
អតីតអ្នកប្រដាល់ជើងខ្លាំង លោក នួន សូរិយា បានសរសើរកីឡាករប្រដាល់ទម្ងន់មធ្យម៤រូបដែលមានក្បាច់វ៉ៃពោរពេញដោយបច្ចេកទេស និងប្រើប្រាជ្ញាច្រើនក្នុងការប្រកួត។
កីឡាករប្រដាល់គុនខ្មែរទាំង៤រូបនោះរួមមាន ប៉ឺត សង្ឃឹម, ឈុត សេរីវ៉ាន់ថង, ឃីម បូរ៉ា និង សុខ ធី (កាកា)។

លោក នួន សូរិយា បានលើកឡើងថា ប៉ឺត សង្ឃឹម ជាកីឡាករវៃឆ្លាត ពោរពេញដោយបច្ចេកទេសដែលស្ទើរតែគ្មានកីឡាករណាផ្សេងដូច។ កីឡាកររូបនេះមានជំនាញទាំងគុនខ្មែរ និងឃីកបុកស៊ីង ដូច្នេះហើយបានជារូបគេបានឈ្នះមេដាយមាសស៊ីហ្គេមលើជំនាញឃីកបុកស៊ីង២សម័យកាលជាប់គ្នា។

លោកបានលើកឡើងទៀតថា ឈុត សេរីវ៉ាន់ថង មានបច្ចេកទេស និងប្រាជ្ញានៅលើសង្វៀន។ រូបគេពិតជាកីឡាករដ៏ល្អម្នាក់ដែលចូល និងចេញបានល្អ។ ចំណែក ឃីម បូរ៉ា មានបច្ចេកទេសវ៉ៃល្អ និងប្រើប្រាជ្ញាច្រើននៅលើសង្វៀន។ រូបគេមានអាវុធល្អទាំងព្រម ប៉ុន្តែស្ទើរកម្លាំង និងអាវុធមិនសូវមានទម្ងន់។ បូរ៉ា ប្រហែលជាមានបញ្ហាសុខភាព ដូច្នេះរូបគេមិនអាចហ្វឹកហាត់ឲ្យលើសកម្រិតបានទេ។

លោក នួន សូរិយា បាននិយាយថា សុខ ធី ហៅ កាកា ជាកីឡាករដែលប្រើបច្ចេកទេស និងប្រាជ្ញាក្នុងការប្រកួតច្រើនជាងកម្លាំងបាយ។ ប្រសិនបើដៃគូបុកចូល រូបគេនឹងវ៉ៃថយ ប៉ុន្តែបើដៃគូថយក្រោយ រូបគេនឹងវ៉ៃបុកវិញ។
អតីតអ្នកប្រដាល់ដែលកំពុងរស់នៅសហរដ្ឋអាមេរិកបានបន្ថែមថា សុខ ធី ជាកីឡាករអាជីពដែលពិចារណាវែងឆ្ងាយរាល់ពេលនៅលើសង្វៀន។ ដោយសាររូបគេពឹងលើអាជីពប្រដាល់ដើម្បីចិញ្ចឹមគ្រួសារ ដូច្នេះរូបគេមិនមែនចេះតែវ៉ៃបុកផ្តេសផ្តាសទេ។ រូបគេគិតពីសុខភាព និងសុវត្ថិភាពកាយសម្បទាដើម្បីអាជីពវែងឆ្ងាយ។

កីឡាករទាំង៤រូបដែលមានទម្ងន់ចន្លោះពី៥៧ទៅ៦០គីឡូក្រាមខាងលើជាអ្នកប្រដាល់ដែលមានកេរ្តិ៍ឈ្មោះល្អ និងជោគជ័យក្នុងអាជីព។ ប៉ឺត សង្ឃឹម, ឈុត សេរីវ៉ាន់ថង និង ឃីម បូរ៉ា សុទ្ធតែឈ្នះមេដាយមាសស៊ីហ្គេមជូនជាតិ ខណៈ សុខ ធី សាងកេរ្តិ៍ឈ្មោះល្បីលើឆាកអន្តរជាតិ ជាពិសេសនៅសង្វៀន ONE Championship និងសង្វៀននៅប្រទេសថៃ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


