ព័ត៌មានអន្ដរជាតិ
សង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីន ធ្វើឱ្យព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត គង់មិនសុខ
ចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងរីយ៉ាដ (Riyadh) កាលពីថ្ងៃសុក្រ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត បានអំពាវនាវឱ្យបញ្ចប់សង្រ្គាមនៅហ្គាហ្សា ដោយទ្រង់បានប្រកាសទៅកាន់មេដឹកនាំអាហ្វ្រិករួមគ្នា ជួយរកដំណោះស្រាយ។

នៅក្នុងសង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលសម្លាប់ជនស៊ីវិលជាង ១ម៉ឺននាក់ ធ្វើឱ្យព្រះអង្គម្ចាស់ Mohammed Bin Salman មិនពេញព្រះទ័យឡើយ ដោយទ្រង់បានស្នើឱ្យបញ្ឈប់សង្រ្គាម ដើម្បីកុំឱ្យមានការផ្លាស់ទីលំនៅដោយបង្ខំលើជនជាតិប៉ាឡេស្ទីនតទៅទៀត។
ព្រះអង្គម្ចាស់ Mohammed Bin Salman មានបន្ទូលក្នុងអំឡុងកិច្ចប្រជុំកំពូលអាហ្រ្វិក-អារ៉ាប៊ីសាអូឌីត ក្នុងរដ្ឋធានីរបស់ព្រះរាជាណាចក្ររ៉ាប៊ីសាអូឌីតថា “យើងថ្កោលទោសនូវអ្វីដែលហ្គាហ្សាស្រ្ទីបកំពុងប្រឈមមុខនឹងការវាយលុកដោយយោធា គោលដៅលើជនស៊ីវិល ការរំលោភបំពានច្បាប់អន្តរជាតិដោយអាជ្ញាធររបស់អ៊ីស្រាអែល”។

ក្រោយមានបន្ទូលទៅកាន់កិច្ចប្រជុំ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត (SPA) បានរាយការណ៍ថា មេដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាហ្រ្វិក-អារ៉ាប៊ីសាអូឌីត បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយ ដោយមានខ្លឹមសារថា ប្រតិបត្តិការយោធានៅក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ដោយអ៊ីស្រាអែល ចាំបាច់ត្រូវបញ្ឈប់ ហើយជនស៊ីវិលត្រូវតែការពារ។
មេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលនោះរួមមាន ប្រធានាធិបតីនីហ្សេរីយ៉ា កេនយ៉ា ហ្សំប៊ី ជីប៊ូទី និងម៉ូរីតានី នាយករដ្ឋមន្រ្តីអេត្យូពី និងនីហ្សេរីយ៉ា និងរដ្ឋមន្ត្រីការបរទេសអេស៊ីប៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ លោក Zelensky ថា អ៊ុយក្រែន មានផែនការមួយសម្រាប់ប្រយុទ្ធជាមួយ រុស្ស៊ី តែសុំលាក់សិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


