Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ធ្វើពិធី​ក្រុង​ពាលី​មុន​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​​​កោះនរា-​កោះ​ពេជ្រ​

បានផុស

នៅ

​ភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី នៅ​រសៀល​ថ្ងៃទី​១៤​វិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​តាមបែប​សាសនា​ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី សុំ​សេចក្តីសុខ​ចម្រុងចម្រើន នៅមុន​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​តំបន់​អភិវឌ្ឍ​ន៍​កោះនរា និង​កោះ​ពេជ្រ​នឹងត្រូវ បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃទី​១៥​វិច្ឆិកា​ស្អែក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​គម្រោង​ដែល​បាន​គ្រោង​ទុក ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​តំបន់​កោះនរា និង​កោះ​ពេជ្រ​នឹងត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​សម្តេច​មហា​ប​វរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​។

ជា​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ មុននឹង​សម្ពោធ​ដាក់​ឲ្យ ប្រើប្រាស់​នូវ​សមិទ្ធផល ដែល​បាន​សាងសង់​រួច ឬ​មុននឹង​ចាប់ផ្តើម​សាងសង់​សំណង់​ផ្សេងៗ ដើម្បី​ឲ្យ​ការសាងសង់​នោះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​សេចក្តីសុខ​សេចក្តីចម្រើន​ដល់​អ្នកប្រើប្រាស់​សមិទ្ធផល​ទាំងនោះ តែង​ប្រារព្ធ​នូវ​ពិធី​នេះ​។​

ស្ពានបេតុង​ខ្សែកាប ត​ភ្ជាប់​កោះ​នរា​និង​កោះ​ពេជ្រ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​បាន​កើតជា​រូបរាង​ឡើង​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដឹកនាំ​អនុវត្ត​ផ្ទាល់​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គ​ណៈ​អភិបាល​រាជធានី​ភ្នំពេញ​។

ស្ពាន​នេះ បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម ពី​ស្ពាន​អាកាស​ក្បាលថ្នល់​ចូលមក​កណ្តាល​ក្រុង រួមទាំង​បងប្អូន​អ្នកធ្វើដំណើរ​ពី​ខណ្ឌ​ច្បារអំពៅ និង​បាន​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ​មួយ​ផ្នែកធំ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​និង​ផ្លូវជាតិ​លេខ​២​ដែលជា​ច្រកចេញចូល​រាជធានី​ភ្នំពេញ​ផងដែរ​។

ស្ពានបេតុង​ខ្សែកាប​កោះនរា-កោះ​ពេជ្រ សាងសង់​ដោយ​ក្រុមហ៊ុន​OCIC មាន​ប្រវែង​៨២៤​ម៉ែត្រ​,​ទទឹង ២៤​ម៉ែត្រ​កន្លះ​,​ចែកចេញជា​៤​គន្លង​គឺ​២​គន្លង​សម្រាប់​រថយន្ត​,១​គន្លង​សម្រាប់​ម៉ូតូ​និង​មួយ​គន្លង​ទៀត​សម្រាប់​អ្នក​ថ្មើរ​ជើង​ដែល​បាន​បើក​ដំណើរការ​សាងសង់​កាល​ពីថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០២០ ដោយ​ចំណាយ​លើ​ការសាងសង់​អស់​ប្រមាណ​៣៨​លាន​ដុល្លារ។ ក្រៅពី​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម និង​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ពាន​នេះ​ក៏បាន​បង្ក លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ធ្វើដំណើរ​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស​ព្រមទាំង​លែង​លំបាក​ឆ្លង​សាឡាង​ដូច​មុន​ទៀត​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម