ព័ត៌មានជាតិ
កម្ពុជាដាក់ចេញនូវយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤ – ២០២៨
រាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រស្តីពី «ការគ្រប់គ្រងបំណុលសាធារណៈ ២០២៤ – ២០២៨» ក្នុងគោលបំណងធានានូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាព នៃការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងមូលបត្ររដ្ឋ សំដៅរួមចំណែកក្នុងការបង្កើនល្បឿននៃការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែង ដែលជាមូលដ្ឋានគ្រឹះក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកប ដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចបង្គោលចរឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

យោងតាមឯកសារយុទ្ធសាស្រ្តពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤ – ២០២៨ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែតកាលពីខែកក្កដា ឆ្នាំ២០២៤ និងបានចេញផ្សាយជាសាធារណៈនៅថ្ងៃទី២៦ខែសីហានេះ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានការណ៍ នយោបាយសកលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតែបន្តមានភាពផុយស្រួយ និងប្រឈមនឹងភាពតានតឹង ខ្លាំងឡើង ដែលអាចជះឥទ្ធិពលដល់និន្នាការសេដ្ឋកិច្ចទាំងក្នុងកម្រិតសកល, តំបន់, និងប្រទេសកម្ពុជា។
«ឆ្លើយតបទៅនឹងសភាពការណ៍ខាងលើ និងក្នុងបរិការណ៍នៃការវិវត្តន៍ឈានឡើងជាលំដាប់នៃសង្គម-សេដ្ឋកិច្ច កម្ពុជា ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, រាជរដ្ឋាភិបាល សម្រេចដាក់ឱ្យ អនុវត្តនូវ “យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨-ដោយនឹងត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ និងអាចមានភាពបត់បែនតាមសភាពការណ៍ពិភពលោក, តំបន់, និងបរិការណ៍ របស់កម្ពុជា» នេះយោងតាមឯកសារយុទ្ធសាស្រ្តនេះ។

ចាប់តាំងពីឆ្នាំ១៩៩៣មក រាជរដ្ឋាភិបាល បានអនុម័ត និងដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈចំនួន ពារលើករួចមកហើយ ក្នុងនោះ៖ លើកទី១ សម្រាប់ឆ្នាំ២០១១-២០១៨, លើកទី២ សម្រាប់ឆ្នាំ២០១៥-២០១៨ ដែលជាការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រ លើកទី១, និងលើកទី៣ សម្រាប់ឆ្នាំ២០១៩ – ២០២៣ ស្របតាមអាណត្តិរបស់រាជរដ្ឋាភិបាល។
ស្ថាប័នហិរញ្ញវត្ថុធំៗមួយចំនួនបាន វាយតម្លៃ និងផ្តល់ពិន្ទុសូចនាករគោលនយោបាយ និងការគ្រប់គ្រងបំណុលសាធារណៈដល់កម្ពុជា ក្នុងកម្រិត ៥,០ ពិន្ទុ (ធៀបនឹងពិន្ទុអតិបរមា ៦,០) ដែលជាពិន្ទុខ្ពស់ជាងគេធៀបនឹងបណ្តាប្រទេសមានកម្រិតអភិវឌ្ឍប្រហាក់ប្រហែលគ្នា ហើយមានប្រទេសតិចតួចប៉ុណ្ណោះដែលទទួលបានពិន្ទុនេះ។
ផ្អែកតាមគោលនយោបាយនេះគឺផ្អែកលើគោលការណ៍គន្លឹះទាំង៥ រួមមាន៖ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន; ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ; ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច;ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាពខ្ពស់បំផុត; និងប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

ក្នុងនោះ សូចនាករតម្លៃបច្ចុប្បន្ននៃបំណុល សាធារណៈក្រៅប្រទេសធៀបនឹង (ផសស) ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ មានជាមធ្យមត្រឹមរង្វង់ ១៨% ប៉ុណ្ណោះ ធៀបនឹងអនុបាតគោល ៤០%។
ជាមួយគ្នានេះដែរក៏ត្រូវកំណត់ពិតាននៃការខ្ចីប្រចាំឆ្នាំ ក្នុងនោះសម្រាប់ការខ្ចីពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍក្រៅប្រទេស ក្នុង រង្វង់ ១,៧ ប៊ីលាន ទៅ ២ ប៊ីលានអេសដេអ៊ែ ក្នុងមួយឆ្នាំ ហើយក្នុងកាលៈទេសៈចាំបាច់ អាចបង្កើនដល់ ២.៥ ប៊ីលានអេសដេអ៊ែ ក្នុងមួយឆ្នាំ ប៉ុន្តែ មិនត្រូវលើសពី ១០ ប៊ីលានអេសដេអ៊ែ (សមមូលនឹង ប្រមាណ ១៣,៥ ប៊ីលានដុល្លារអាម៉េរិក) ក្នុងរយៈពេល ៥ឆ្នាំ និង ) ការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងប្រទេសក្នុងរង្វង់ ៥០០ ប៊ីលាន ទៅ ១ ទ្រីលានរៀល ក្នុងមួយឆ្នាំ ហើយក្នុងកាលៈទេសៈចាំបាច់ អាច បង្កើនដល់ ១,២ ទ្រីលានរៀល ក្នុងមួយឆ្នាំ ប៉ុន្តែ មិនត្រូវលើសពី ៤ ទ្រីលានរៀល (សមមូលនឹង ប្រមាណ ១ ប៊ីលានដុល្លារអាមេរិក) ក្នុងរយៈពេល ៥ឆ្នាំ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


