ព័ត៌មានជាតិ
ស្ពានបេតុង កោះនរា-កោះពេជ្រ នឹងសម្ពោធ នៅ ពាក់កណ្ដាលខែវិច្ឆិកានេះ
ស្ពានបេតុង ខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្របពេលដែល អគារផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ នៅផ្សារទំនើប អ៊ីអន ម៉ល (ទី១) បានពង្រីកបន្ថែមថ្មី និងបាន
បើកអោយដំណើរការ។

នេះបើតាមការបញ្ជាក់ពី លោក កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងឱកាសលោក, លោក តានិណៃ អុីជិតូម៉ូ អនុបេសកកម្ម តំណាង លោក អ៊ូអិ ណូ អាត់ស៊ូសុី (UENO Atsushi) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោក ត្យូបូយ៉ា ម៉ាសាយុគិ (TSUBOYA MASAYUKI) អគ្គនាយកក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធបើកដំណើរការអគារពង្រីកបន្ថែមថ្មី ផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ នៅផ្សារទំនើប អ៊ីអន ម៉ល (ទី១) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៤ ខែវិច្ជិកា ឆ្នាំ២០២៣នេះ។

លោក កើត ឆែ មានប្រសាសន៍ថា ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនរបស់វិនិយោគិន ជប៉ុន ដែលបានបណ្ដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍផ្សារទំនើប ចាប់តាំងពីគម្រោង ទី១ រហូតដល់ គម្រោងទី៣ ព្រមទាំងការពង្រីកបន្ថែមអគារថ្មី នៅក្នុងផ្សារទំនើប អីអន ម៉ល ភ្នំពេញ នៃគម្រោងទី១។ នេះមិនត្រឹមតែជាសក្ខីភាព បង្ហាញឱ្យឃើញពីវឌ្ឍនភាពដ៏គាប់ប្រសើរ នៃដំណើរការអាជីវកម្ម របស់ក្រុមហ៊ុនជប៉ុនប៉ុណ្ណោះទេ។ តែវាបានបង្ហាញឱ្យឃើញពីការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ក្នុងខួបលើកទី៧០ នៃទំនាក់ ទំនងការទូតរវាង “ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក មានបន្តថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ដែលបានបណ្ដាក់ទុន ពង្រីកអគារ បន្ថែមថ្មី នៅក្នុងផ្សារទំនើប អីអន ម៉ល ភ្នំពេញ នាពេលនេះ៖ គឺជា ការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ស្របពេលដែលកម្ពុជាត្រៀមលក្ខណៈរួចស្រេចក្នុងការទទួលស្វាគមន៍ បងប្អូនប្រជាពលរដ្ឋពីគ្រប់ខេត្ត មកដើរកម្សាន្តក្នុង ឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខ អកអំបុកនាពេលខាងមុខ ហើយពេលនោះផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ នឹងក្លាយជាជម្រើស ដ៏គាប់ប្រសើរថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋនៅភាគខាងកើត រាជធានីភ្នំពេញ (តំបន់ខណ្ឌច្បារអំពៅ) ស្របពេលដែលស្ពានបេតុង ខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។

រដ្ឋបាលរាជធានី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជាចលករជំរុញ នឹងគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន តាមរយៈការបណ្ដាក់ទុន វិនិយោគ និងការធ្វើអាជីវកម្ម-សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាពិសេសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការបើកទូលាយបរិយាកាសវិនិយោគ ឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ ស្របតាមក្របខណ្ឌពាណិជ្ជកម្មសកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មី ប្រកប ដោយគុណវុឌ្ឍិខ្ពស់៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


