ព័ត៌មានជាតិ
លោក ហេង សួរ ចង់ឃើញជ័យលាភីសហគ្រិនថ្នាក់ជាតិរបស់កម្ពុជា ឈានជើងប្រកួតដល់កម្រិតតំបន់
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចង់ឃើញជ័យលាភីប្រកួតប្រជែងក្នុងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិរបស់កម្ពុជា អាចពង្រីកវិសាលភាពប្រកួតប្រជែងរបស់ខ្លួនដល់កម្រិតតំបន់។

ការថ្លែងនេះ ខណៈ លោករដ្ឋមន្ត្រី បានអញ្ជើញបិទការប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ ២០២៣ ដែលជាកិច្ចសហការរៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។

លោក ហេង សួរ បានគូសបញ្ជាក់ថា «ខ្ញុំចង់ឲ្យកម្មវិធីសហគ្រិននេះធំជាងមុន និងមានការប្រកួតប្រជែងដល់កម្រិតថ្នាក់តំបន់ ហើយព្រឹត្តិការណ៍ នៃការប្រកួតប្រជែងនេះ ត្រូវបានសង្គម និងរាជរដ្ឋាភិបាលទទួលស្គាល់»។

សម្រាប់ លោករដ្ឋមន្ត្រី ការឈានឡើងដល់កម្រិតអន្តរជាតិ គឺជាការបង្ហាញពីសក្ដានុពល នៃសហគ្រិនកម្ពុជាក្នុងកម្រិតតំបន់ដែលជាការពង្រីកសមត្ថភាព និងដកស្រង់បទពិសោធន៍បន្ថែម ព្រោះសហគ្រិនកម្ពុជា ក៏មានសមត្ថភាពគួរឲ្យកត់សម្គាល់ផងដែរ។ បន្ថែមពីនេះ ការបង្កើនទំហំ នៃការផ្តល់ពានរង្វាន់ដល់ជ័យលាភី ក៏ជាចំណុចដែលនឹងបង្កើនការទាក់ទាញបេក្ខភាពចូលរួមការប្រកួតប្រជែង។

សូមបញ្ជាក់ថា ការប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ ២០២៣ នេះ មានជ័យលាភីចំនួន ៤ រូប ដែលមានគោលបំណងពង្រឹង និងពង្រីកភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន និងទំនួលខុសត្រូវសង្គមតាមរយៈការកសាងអនាគតសហគ្រិននៅកម្ពុជា៕








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


