ព័ត៌មានជាតិ
សម្ដេចធិបតី ៖ ការអនុវត្តបរាជ័យ ឬមិនបរាជ័យ អាស្រ័យទៅលើការអនុវត្តដោយប្រសិទ្ធភាពឬអត់?
សម្តេចមហាបវរធិបធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការគិតរៀបចំអំពីគោលនយោបាយ គឺជារឿងមួយហើយ តែអ្វីដែលសំខាន់ទៀតនោះ គឺការអនុវត្តដោយប្រសិទ្ធភាព។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីប្រកាសដាក់ ឲ្យអនុវត្តកម្មវិធីនយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «ទាក់ទងទៅនឹងការពង្រឹងយន្ដការកសិកម្ម អន្តរាគមន៍របស់យើង ត្រូវរៀបចំផ្ទះខ្លួន ឯងឲ្យស្អាត ឲ្យរៀបរយ ហើយនេះហើយជាយន្ដការធំណាស់ មិនតែអង្គុយគិតពីគោលនយោបាយទេ អ្វីដែលសំខាន់ គឺការអនុវត្ត បរាជ័យ ឬមិនបរាជ័យ អាស្រ័យទៅលើការអនុវត្តដោយប្រសិទ្ធភាពឬអត់?»។
ប្រមុខរាជរដ្ឋាភិបាល លើកឡើទៀតថា ប្រសិនបើយន្ដការអនុវត្ត មិនមានការឯកភាពគ្នា ឬមិនចូលរួមទាំងអស់គ្នាទេនោះ អ្វីដែលនៅលើគោលនយោបាយ នឹងមិនអាចអនុវត្តចេញនោះឡើយ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


