ព័ត៌មានអន្ដរជាតិ
ថៃ នៅក្រោមកម្ពុជា ក្នុងចំណោមប្រទេស សម្បូរប្រជាជន ជំនាញនិយាយភាសាអង់គ្លេស
ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៨ឬ “ទាបខ្លាំង” ក្នុងចំណោមប្រទេសអាស៊ាន និងទី១០១នៅទូទាំងពិភពលោក ក្នុងសន្ទស្សន៍ជំនាញភាសាអង់គ្លេសឆ្នាំ២០២៣ ដែលរៀបចំដោយវិទ្យាស្ថានបង្រៀនភាសាអង់គ្លេសដ៏ល្បីដែលមានបណ្តាញទូទាំងពិភពលោកឈ្មោះ EF។

សន្ទស្សន៍នេះបង្ហាញថា សមត្ថភាពនិយាយភាសាអង់គ្លេសរបស់ថៃ មិនមែនទាបជាងត្រឹមសិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ទាបជាងវៀតណាម ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងកម្ពុជាផងដែរ។
សន្ទស្សន៍ជំនាញភាសាអង់គ្លេសឆ្នាំ២០២៣ គឺផ្អែកលើលទ្ធផលតេស្តរបស់មនុស្សពេញវ័យប្រមាណ២.២លាននាក់ក្នុងប្រទេសនិងតំបន់ចំនួន១១៣។ ថៃទទួលបានពិន្ទុ៤១៦ ហើយស្ថិតនៅចំណាត់ថ្នាក់ទី១០១។
ក្នុងតំបន់អាស៊ាន មានប្រទេសចំនួន៨ដែលត្រូវបានបញ្ចូលក្នុងការសាកល្បងនេះ លើកលែងតែប្រ៊ុយណេ ឡាវ និងទីម័រខាងកើតប៉ុណ្ណោះ។
ប្រទេសសិង្ហបុរីដែលមានពិន្ទុ៦៣១ គឺជាប់ចំណាត់ថ្នាក់ទី១ក្នុងតំបន់អាស៊ាន និងទី២ក្នុងចំណោមប្រទេសនិងតំបន់ចំនួន១១៣ ខណៈកម្ពុជាជាប់លេខ៧ក្នុងតំបន់អាស៊ាន និងទី៩៨ទូទាំងពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


