Connect with us

ព័ត៌មានជាតិ

បណ្ឌិត សាយ បូរី ត្រូវបានតែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី

បានផុស

នៅ

លោកបណ្ឌិត សាយ បូរី ដែលជាអ្នកជំនាញផ្នែកច្បាប់ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ បូរី គឺជាសាស្ត្រាចារ្យផ្នែកច្បាប់ ជាអ្នកនយោបាយ អ្នកស្រាវជ្រាវ និងជាអ្នកបណ្តុះបណ្តាលធនធានមនុស្សជាច្រើនរូប។ លោក ធ្លាប់ជាអតីតឥស្សរជននៃគណបក្សលោកតាសឺនសាន ហើយលោកបានលាលែងតំណែងពីគណបក្សលោកតា សឺន សាន តាំងពីឆ្នាំ ១៩៩៥ បន្ទាប់មក លោកក៏បានបង្កើតគណ:មេធាវី និងនៅឯករាជ្យ ដើម្បីបម្រើប្រទេសជាតិ។

កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ លោក សាយ បូរី ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ ក្រោយពីលោកបានសម្រេចចិត្តមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម