ព័ត៌មានអន្ដរជាតិ
កងទ័ពអ៊ីស្រាអែល វាយលុកចូលទៅតំបន់ហ្គាហ្សាភាគខាងត្បូង
កងកម្លាំងជើងគោករបស់អ៊ីស្រាអែល កំពុងវាយលុកចូលទៅតំបន់ហ្គាហ្សាភាគខាងត្បូង បន្ទាប់ពីការទម្លាក់គ្រាប់បែក ខ្លាំងក្លារយៈពេលបីថ្ងៃ។

របាយការណ៍ដំបូងពីវិទ្យុកងទ័ពអ៊ីស្រាអែលអះអាងថា អ៊ីស្រាអែល បានបើកប្រតិបត្តិការជើងគោកនៅភាគខាងជើងនៃតំបន់ Khan Younis ហើយ។
ក្រោយមក ប្រមុខកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រាប់ទាហានថា IDF ក៏កំពុងប្រយុទ្ធយ៉ាងខ្លាំង នៅតំបន់ហ្គាហ្សាភាគខាងត្បូងផងដែរ។

ចាប់តាំងពីបទឈប់បាញ់រយៈពេលមួយសប្តាហ៍បានបញ្ចប់ទៅ កាលពីថ្ងៃសុក្រមក អ៊ីស្រាអែលបានបន្តយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំនៅលើតំបន់ហ្គាហ្សា ឥតប្រណីដៃ។
សម្រាប់បទឈប់បាញ់រយៈពេលប្រាំពីរថ្ងៃនោះ នាំឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង ១១០នាក់ ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីន២៤០នាក់ ដែលត្រូវបានដោះលែងពីពន្ធនាគារអ៊ីស្រាអែល។

កាលពីព្រឹកថ្ងៃអាទិត្យទី៣ខែធ្នូ កងទ័ពអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសសម្រាប់ពលរដ្ឋជាច្រើននៃតំបន់ Khan Younis ដោយជំរុញឲ្យពួកគេចាកចេញជាបន្ទាន់។
អាជ្ញាធរអ៊ីស្រាអែលជឿថា ថ្នាក់ដឹកនាំក្រុមហាម៉ាស កំពុងលាក់ខ្លួននៅក្នុងតំបន់នេះ បន្ទាប់ពីភៀសខ្លួនពីការប្រយុទ្ធគ្នា ក្នុងដំណាក់កាលដំបូងនៃសង្រ្គាម នៅភាគខាងជើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


