ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល-ហាម៉ាស យល់ព្រមបន្តបទឈប់បាញ់មួយថ្ងៃទៀត
កាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែវិច្ឆិកា ប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងនៅនាទីចុងក្រោយ ដើម្បីពង្រីកបទឈប់បាញ់រយៈពេលមួយថ្ងៃថែមទៀត ដើម្បីឲ្យអ្នកចរចា បន្តធ្វើការលើកិច្ចព្រមព្រៀងដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សាជាមួយអ្នកទោសប៉ាឡេស្ទីន។

បទឈប់បាញ់នេះ បានអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ដែលត្រូវការជាចាំបាច់ ចូលទៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីផ្នែកដ៏ធំនៃដែនដីមានប្រជាជន២.៣លាននាក់មួយនេះ ត្រូវខ្ទេចក្លាយជាផេះផង់ ដោយសារតែការឆ្លើយតបទៅនឹងការវាយលុកដ៏សាហាវ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា។
យោធាអ៊ីស្រាអែល និយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយប៉ុន្មាននាទី មុនពេលបទឈប់បាញ់បណ្តោះអាសន្នត្រូវផុតកំណត់ថា “ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលដើម្បីបន្តដំណើរការនៃការដោះលែងចំណាប់ខ្មាំង និងអនុលោមតាមលក្ខខណ្ឌនៃក្របខ័ណ្ឌ ការផ្អាកបាញ់នឹងបន្តទៀត”។

ស្របពេលជាមួយគ្នានោះ ក្រុមហាម៉ាសដែលដោះលែងចំណាប់ខ្មាំង១៦នាក់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន៣០នាក់កាលពីថ្ងៃពុធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បទឈប់បាញ់នឹងបន្តសម្រាប់ថ្ងៃទី៧។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសមកពីប្រទេសកាតា ដែលជាអ្នកសម្របសម្រួលដ៏សំខាន់រវាងភាគីជម្លោះ រួមជាមួយអេហ្ស៊ីប និងសហរដ្ឋអាមេរិក បានអះអាងថា លក្ខខណ្ឌនៃបទឈប់បាញ់ គឺនៅតែដដែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង១៦នាក់ទៀត នៅថ្ងៃទី៦នៃបទឈប់បាញ់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


