ព័ត៌មានជាតិ
ក្រោមម្លប់សន្ដិភាព ប្រជាពលរដ្ឋមានឱកាស ហ្វឹកហាត់កីឡាដែលខ្លួនចូលចិត្ត
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលរៀបចំទ្បើងដោយ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានធ្វើការកោតសរសើរចំពោះសមត្ថភាព និងទេពកោសល្យរបស់កីឡាករ-កីឡាការិនី នៃកីឡារាំកម្ពុជា ដែលបានបង្ហាញនូវបច្ចេកទេសរាំដ៏ប៉ិនប្រសព្វ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ដែលសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន បន្ដជួយគាំទ្រទាំងផ្នែកថវិកា សម្ភារៈ បច្ចេកទេស និងទីកន្លែងហ្វឹកហាត់ដល់សហព័ន្ធកីឡារាំកម្ពុជា ដើម្បីបន្ដបេសកកម្ម និងអភិវឌ្ឍធនធានកីឡាករ-កីឡាការិនី ក្នុងវិស័យកីឡានេះ ឱ្យកាន់តែរីកចម្រើនថែមទៀត។

លោកជំទាវបានមានប្រសាសន៍ទៀតថា ក្រោមម្លប់នៃសុខសន្ដិភាព ប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងស្រទាប់យុវវ័យ មានឱកាស និងជម្រើសច្រើន ទាំងពេលវេលា និងលទ្ធភាព ដើម្បីធ្វើការហ្វឹកហាត់កីឡា ដែលខ្លួនចូលចិត្ត ហើយបានវិវវឌ្ឍខ្លួនក្លាយជាធនធានដ៏ល្អសម្រាប់សង្គមរហូតមានសមត្ថភាពចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ ព្រមទាំងដណ្ដើមបានមេដាយកិត្តិយសជូនជាតិថែមទៀត។
លោកជំទាវបណ្ឌិត ក៏បានធ្វើការផ្ដាំផ្ញើរដល់សហព័ន្ធកីទ្បារំាកម្ពុជា ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ ឱ្យបន្ដការហ្វឹកហាត់ និងថែបំប៉នសុខភាពឱ្យបានប្រសើរ, ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងភាពជាអ្នកតំណាងដ៏ល្អរបស់កម្ពុជា ដើម្បីបង្កើតនូវការចងចាំពីបណ្តាមិត្តអន្តរជាតិ ក៏ដូចជារក្សាសាមគ្គីភាព និងមិត្តភាពជាមួយអត្តពលិកនៃបណ្ដាប្រទេសនានា សម្រាប់ការចូលរួមការប្រកួត នាពេលខាងមុខ។
ការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ គឺបានរៀបចំទ្បើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការិនីចំនួន ៥០ រូប មកពីក្លិបចំនួន ៥ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា៕





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


