ព័ត៌មានជាតិ
ត្រីប្រហុកចាប់ផ្ដើមត្រូវចាប់ពីថ្ងៃស្អែករហូតពេញមួយសប្ដាហ៍
ត្រីប្រហុកនឹងចាប់ផ្ដើមត្រូវចាប់ពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ ខណៈត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល រាជធានីភ្នំពេញ។
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ១៨ ខែធ្នូនេះថា «ក្នុងរដូវនេសាទ ឆ្នាំ ២០២៣-២០២៤ តាមការសង្កេត ត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាបនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល រាជធានីភ្នំពេញ ចាប់ពីថ្ងៃអង្គារ ៧ កើត ដល់ថ្ងៃច័ន្ទ ១៣ កើត ត្រូវនឹងថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងនូវឥទ្ធិពលភ្លៀង»។
រដ្ឋបាលជលផលក៏ប្រកាសដល់ពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើ ឬទឹកត្រីរួសរាន់ទៅទិញត្រីតាមពេលវេលាដែលបានបញ្ចាក់ជូនខាងលើ៕
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
សេចក្ដីជូនដំណឹង២៤ ម៉ោង ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម២ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ