សេដ្ឋកិច្ច
ទិន្នផលត្រីកើនឡើងជាងឆ្នាំមុន ខណៈតម្លៃក៏ទាប
ទិន្នផលត្រីប្រហុកនៅតាមដាយ មានការកើនឡើងខ្ពស់ជាងឆ្នាំមុន ដោយសារតែការបង្ក្រាបបទល្មើសបានច្រើន ជាពិសេសនៅបឹងទន្លេសាប ដែលធ្វើឱ្យត្រីកកើតឡើងវិញទាន់ពេលវេលា ហើយត្រីធ្វើចរាចរណ៍ធម្មតា។

លោក ឈុន ហាំងតុង ប្រធានអង្គភាពនេសាទរដ្ឋកណ្តាលស្ទឹង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់កម្ពុជាថ្មីថា ត្រីចាប់ផ្ដើមត្រូវច្រើនរយៈពេល ៣ ថ្ងៃហើយ ពោលគឺចាប់តាំងពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៤។
លោក ឈុន ហាំងតុងបានអះអាងថា ស្ថានភាពត្រីតាមដាយ មានកំណើន ដោយសារតែការបង្ក្រាបបទល្មើស និងទឹកធំជាងឆ្នាំមុន។ ជាមធ្យម រយៈពេល ១ ម៉ោង ត្រីចូលដាយប្រមាណ ៧០០ ទៅ ៨០០ គីឡូក្រាម អាស្រ័យលើអាកាសធាតុ អាចដល់១ តោន។
តម្លៃធូរថ្លៃជាងឆ្នាំមុនពី ៧០០ រៀល ដល់ ៨០០ រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃលើកពីដាយ ខណៈឈ្មួញយកទៅលក់បន្តតាមប្រភេទត្រី តូច ធំ។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ត្រីប្រហុកចាប់ផ្ដើមត្រូវចាប់ពីថ្ងៃទី ០៨ រហូតដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ ខណៈត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល រាជធានីភ្នំពេញ។
រដ្ឋបាលជលផលក៏ប្រកាសដល់ពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើ ឬទឹកត្រីរួសរាន់ទៅទិញត្រីតាមពេលវេលាដែលបានបញ្ជាក់ជូន។
ការប្រមូលផលត្រីទឹកសាបសម្រេចបានជាង ៤២ ម៉ឺនតោន (៤២៦ ៧៥០) នៅក្នុងឆ្នាំ ២០២៣ មានការកើនឡើង ៥%៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


