សន្តិសុខសង្គម
ក្មេងទំនើងប្រុសស្រីជិត៣០០នាក់ត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានធ្វើការឃាត់ខ្លួនក្មេងទំនើងប្រុស ស្រី ជិត៣០០នាក់ ដើម្បីធ្វើការអប់រំណែនាំ ខណៈដែលក្រុមក្មេងទំនើងទាំងនេះកំពុងប្រមូលផ្ដុំគ្នានៅតំបន់កោះពេជ្រ។
ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើងប្រុសស្រីទាំងអស់គឺមានចំនួន២៤៦នាក់ ដែលត្រូវបានឃាត់ខ្លួន និងធ្វើការអប់រំណែនាំ រួចអនុញ្ញាតឱ្យទៅគេហដ្ឋានវិញ ខណៈដែលម៉ូតូមួយចំនួនដែលមានការកែច្នៃគ្មានឯកសារ និងគ្មានស្លាកលេខ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនធ្វើការដកហូត និងបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីឱ្យម្ចាស់ម៉ូតូយកឯកសារ និងធ្វើការដោះស្រាយ បើសិនជាមានឯកសារត្រឹមត្រូវ សមត្ថកិច្ចនឹងប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ។ ចំពោះរង្វង់នៃប្រតិបត្តិការឃាត់ខ្លួន និងអប់រំណែនាំនេះដោយសារតែសកម្មភាពជាក់ស្ដែងកើតមានឡើងនៅលើដងផ្លូវ អំពើហិង្សា វាយ កាប់ ចាក់ ប្រើអាវុធមុតស្រួច កំពុងកើតមានឡើងជាបន្តបន្ទាប់ ដោយសារតែក្មេងទំនើងទាំងនេះ។

កម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា លោកនឹងប្ដេជ្ញាចិត្តក្នុងការបង្ក្រាបក្មេងទំនើង ខណៈដែលពួកនេះបង្កភាពអាណាធិបតេយ្យនៅលើដងផ្លូវ ដែលពួកគេបានធ្វើសកម្មភាពប្រើអំពើហិង្សាវាយ កាប់ចាក់គ្នានៅលើដងផ្លូវសាធារណៈនាពេលយប់អធ្រាត្រនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


