សន្តិសុខសង្គម
នគរបាលស្រុករវៀង ខេត្តព្រះវិហារ បង្ក្រាបក្រុមក្មេងទំនើង១៥នាក់ ក្រោយបង្កហិង្សាឲ្យមានរបួសស្នាម
ដោយសារតែកំហឹងក្នុងកំពុងផឹកស៊ី ក្មេងទំនើងចំនួន២ក្រុមបានធ្វើការបើកឆាកប្រយុទ្ធគ្នាដោយប្រើកាំបិត ពូថៅ ដំបង ដំថ្ម ដេញវាយ និងកាប់គ្នាប្រសាចពេញផ្លូវលំឆ្ពោះទៅភូមិបង្កើនផល ឃុំរមទម ស្រុករវៀង កាលពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បណ្តាលឲ្យរបួស២នាក់ និងឃាត់ខ្លួនបាន១៥នាក់យកទៅសួរនាំ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានចាត់បញ្ជាលោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងជំនាញ ខេត្ត សហការជាមួយប៉ុស្តិ៍រដ្ឋបាលរមណីយ និងប៉ុស្តិ៍រមទម ធ្វើការស្រាវជ្រាវឈានដល់កំណត់មុខសញ្ញាក្រុមក្មេងទំនើងធ្វើសកម្មភាពចំនួន២ក្រុម។

ក្រុមទី១ជាក្រុមក្មេងទំនើង កម្មករដែលស្នាក់នៅភ្នំរំដេង ភូមិត្រពាំងទន្ទឹម ឃុំរមទម ដែលមានគ្នា១២នាក់ និងក្រុមទី២ជាក្រុមក្មេងទំនើងនៅភូមិបង្កើនផល និងភូមិអូរពោធិ៍ ឃុំរមណីយមានគ្នា១១នាក់។ ក្រោយពីការស្រាវជ្រាវរួចសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងបានចំនួន១៥នាក់មកធ្វើការសាកសួរ និងបញ្ជូន២នាក់ទៅមន្ទីរពេទ្យ ចំណែកជនសង្ស័យចំនួន៦នាក់រត់គេចខ្លួន។

ក្រោយពីសាកសួររួចរាល់ កម្លាំងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនក្រុមក្មេងទំនើងទាំង១៥នាក់ ព្រមទាំងវត្ថុតាងរួមមាន ម៉ូតូចំនួន៧គ្រឿង.ទូរស័ព្ទដៃចំនួន១០គ្រឿង.នាឡិកា១គ្រឿង.កាំបិតប័ងតោ១ ទៅសាលាដំបូងខេត្ត វេលាម៉ោង១៥រសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


