Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ធ្វើទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាប

បានផុស

នៅ

ដើម្បីអបអរសាទរពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅការអញ្ជើញដល់របស់គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ដឹកនាំដោយលោក លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបំពេញទស្សនកិច្ចនៅខេត្តសៀមរាបផ្លូវការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៤ និងអញ្ជើញអបអរសាទរ ក្នុងពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការអញ្ជើញដល់នៅព្រឹកថ្ងៃដដែល គណៈប្រតិភូនៃប្រទេសទាំងពីរបានអញ្ជើញទៅទស្សនាប្រាសាទបុរាណ ក្រោមគម្រោងជួសជុលរបស់ភាគីចិន រួមមានប្រាសាទតាកែវ និងប្រាសាទចៅសាយទេវតា។ ដោយឡែកនៅពេលរសៀល ក៏បានទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នផងដែរ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ ប្រារព្ធនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រឹត្តិការណ៍នេះមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ការបញ្ចាំងវីដេអូមិត្តភាពកម្ពុជា-ចិន រួមជាមួយ ការទូងស្គរប្រកាសបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ដែលមានអ្នកចូលរួមសរុបជាង ១០០០នាក់៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម