ព័ត៌មានជាតិ
ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន ត្រូវបានទទួលស្គាល់ជា ‘FORCE FOR GOOD’ «បុព្វហេតុគោលការណ៍ល្អ» ជាមួយវិញ្ញាបនបត្រដ៏មានកិត្យានុភាព B CORP™
ក្រុមហ៊ុន Danone Specialized Nutrition Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេនៅអឺរ៉ុប ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដ៏គួរឱ្យគោរពថាជាអាជីវកម្មដែលមានការប្តេជ្ញាក្លាយជា ‘force for good’ ដែលជាភាសាខ្មែរមានន័យថា «បុព្វហេតុគោលការណ៍ល្អ» តាមរយៈវិញ្ញាបនប័ត្រ B Corp™ ឬពាក្យពេញ B CORPORATION នាពេលថ្មីៗនេះ។ វិញ្ញាបនប័ត្រនេះ កោតសរសើរចំពោះការប្រកាន់ខ្ជាប់នូវបទដ្ឋានសង្គម និងបរិស្ថាន ជាពិសេសឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់លើទំនួលខុសត្រូវសង្គម និរន្តរភាពបរិស្ថាន តម្លាភាព និងគណនេយ្យភាព។

ក្នុងនាមជាម៉ាកយីហោ FMCG ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាដំបូងគេ ដែលសម្រេចបានវិញ្ញាបនប័ត្រ B Corp™ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានបង្កើតគំរូមួយឈានមុខគេ។ ជាមួយនឹងការសម្រេចបាននូវការទទួលស្គាល់ដ៏សំខាន់នេះ ក្រុមហ៊ុន មានបំណងចង់ជំរុញអាជីវកម្មក្នុងស្រុកផ្សេងទៀតឱ្យពួកគេប្រើប្រាស់ឥទ្ធិពលរបស់ពួកគេក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងសង្គម និងបរិស្ថាន។

ចូលរួមជាមួយក្រុមហ៊ុនជាង ២៤០០ ក្រុមហ៊ុននៅទូទាំង ៥០ ប្រទេស ក្រុមហ៊ុន Danone Specialized Nutrition Cambodia បង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការរួមចំណែកជាវិជ្ជមានដែលបម្រើផលប្រយោជន៍ដល់សង្គម បុគ្គលិក សហគមន៍មូលដ្ឋាន និងបរិស្ថាន។

លោក Maarten VAN LEEUWEN នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Danone Specialized Nutrition Cambodia បានសម្តែងនូវមោទកភាពយ៉ាងជ្រាលជ្រៅចំពោះការទទួលស្គាល់ដ៏មានកិត្យានុភាពដោយបញ្ជាក់ថា៖ «សមិទ្ធិផលនេះ បញ្ជាក់ពីសក្ខីភាពមួយចំពោះការលះបង់ឥតងាករេរបស់យើង ក្នុងការអនុវត្តប្រកបដោយការទទួលខុសត្រូវដែលបម្រើឱ្យផលប្រយោជន៍ប្រទេសជាតិ និងសហគមន៍កាន់តែប្រសើរឡើង។ វាជួយពង្រឹងសម្មារតីនៃការសន្យារបស់យើងចំពោះ អតិថិជន និងនិយោជិតរបស់យើង ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ឥតងាករេរបស់ក្រុមហ៊ុន Danone Specialized Nutrition Cambodia ក្នុងការធ្វើអាជីវកម្មក្នុងបុព្វហេតុល្អ។ សីលធម៌របស់យើងនៅក្រុមហ៊ុន Danone Specialized Nutrition Cambodia ត្រូវបានចាក់ឫសយ៉ាងជ្រៅក្នុងការរួមចំណែកជំរុញឱ្យសុខុមាលភាពសង្គម និងសហគមន៍កាន់តែល្អប្រសើរឡើង។ ការប្តេជ្ញាចិត្តនេះ នៅតែជាការងារស្នូលដ៏សំខាន់ ដែលយើងផ្តល់អាទិភាពដល់សុខុមាលភាពរបស់និយោជិត អតិថិជន និងសហគមន៍ដែលយើងកំពុងធ្វើអាជីវម្មយ៉ាងទូលំទូលាយ»។

វិញ្ញាបនប័ត្រ B Corp™ បានទទួលស្គាល់ក្រុមហ៊ុន Danone Specialized Nutrition Cambodia ចំពោះអភិបាលកិច្ចល្អ និងការអនុវត្តល្អបំផុតក្នុងការចូលរួមជាមួយសហគមន៍ ការថែរក្សាបរិស្ថាន ការគាំទ្រកម្លាំងពលកម្ម និងការផ្តល់សេវាកម្មអតិថិជនរបស់ខ្លួន។

កាលពីឆ្នាំ ២០២២ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានឈ្នះពានរង្វាន់ «និយោជកឆ្នើម» នៅក្នុងកម្មវិធីពានរង្វាន់និយោជកឆ្នើមអាស៊ីនៅប្រទេសសិង្ហបុរី។ ពានរង្វាន់ «និយោជកឆ្នើម» ត្រូវបានរៀបចំឡើងដោយ World HRD Congress and Star of the Industry Group ជាពានរង្វាន់ ទទួលស្គាល់ដោយស្ថាប័ននានានៅអាស៊ី ដែលបានបង្ហាញម៉ាកយីហោនិយោជកដ៏ល្អឥតខ្ចោះ តាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងទេពកោសល្យប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍន៍ទេពកោសល្យ និងការច្នៃប្រឌិតទេពកោសល្យ។
កាលដើមឆ្នាំ ២០២២ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានបើកសម្ពោធការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុននៅអគារ TK Central ក្នុងខណ្ឌទួលគោក។
អំពីដាណន់
ក្រុមហ៊ុន Danone Specialized Nutrition Cambodia គឺជាបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន Danone Group ដែលជាក្រុមហ៊ុនអាហារនិងភេសជ្ជៈពិភពលោកដ៏ជោគជ័យបំផុតមួយនាពេលបច្ចុប្បន្ននេះ ជាមួយនឹងផលិតផលដែលបានលក់នៅក្នុងទីផ្សារជាង ១២០ប្រទេស និងមានបុគ្គលិកជាងដប់ម៉ឺននាក់( ១០.០០០០)។
សម្ព័ន្ធក្រុមហ៊ុន Danone Group ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈពិភពលោកនាំមុខមួយប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខភាពសង្គម ដែលត្រូវបានបង្កើតឡើងជាមួយនឹងអាជីវកម្មសំខាន់ៗ ចំនួនបី ៖ អាហារចំបងដែលផលិតពីទឹកដោះសត្វ និង អាហារផលិតពីរុក្ខជាតិ ព្រមទាំងទឹក និងអាហារូបត្ថម្ភឯកទេសសម្រាប់កុមារជាច្រើនទៀត។ នៅក្រុមហ៊ុន Danone យើងមានគោលបំណងជំរុញការអនុវត្តការទទួលទាន និងពិសារប្រកបដោយនិរន្តរភាព និងសុខភាពល្អជាងមុន ស្របតាមចក្ខុវិស័យរបស់យើង «Danone, One Planet One Health ផែនដីមួយសុខភាពមួយ» ដែលឆ្លុះបញ្ចាំងពីជំនឿដ៏មុតមាំថាសុខភាពរបស់មនុស្ស និងសុខភាពរបស់ភពផែនដី គឺមានទំនាក់ទំនងគ្នាទៅវិញទៅមក។ យើងផ្តោតការយកចិត្តទុកដាក់លើអាជីវកម្មដែលមានកំណើនតម្រូវការខ្ពស់ និងផ្តោតលើសុខភាព ហើយប្តេជ្ញាធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវ។ ក្រុមហ៊ុន Danone Specialized Nutrition Cambodia ផ្តល់ជូននូវផលប័ត្រផលិតផលក្រោមម៉ាកល្បីៗ ដូចជា Aptamil kid, Dumex SuperGold Kid, Dumex Dugro ទឹក និងម្សៅ។
ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) Co., Ltd បានចុះបញ្ជីត្រឹមត្រូវជាមួយក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ASYCUDA និងបានចុះបញ្ជីការនាំចូលជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
សម្រាប់ការសាកសួរសារព័ត៌មាន
កញ្ញា Nget Kunthida
ប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនង
Danone Cambodia & Myanmar
ទូរសព្ទចល័ត +855 78 222 972
អ៊ីមែល៖ [email protected]
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


