កីឡា
ក្លិប Winstreak របស់ វឿន វាសនា កំពុងនាំមុខពិន្ទុដាច់នៅកំពូលតារាងលីគតៃវ៉ាន់
ក្លិបបាល់ទះ Winstreak ដែលជាផ្ទះរបស់កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា កំពុងនាំមុខដាច់ឆ្ងាយលើគូប្រជែងក្នុងលីគបាល់ទះកំពូលតៃវ៉ាន់ បន្ទាប់ពីឆ្លងកាត់ការប្រកួត១៤សប្តាហ៍កន្លងទៅ។

Winstreak រកបាន៣៧ពិន្ទុតាមរយៈការប្រកួតឈ្នះ១៣លើក និងចាញ់តែ១លើកប៉ុណ្ណោះ កំពុងឈរលើកំពូលតារាងពិន្ទុលីគ គិតត្រឹមថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ប្រៀបធៀបនឹងក្រុមលេខ២គឺ Pingtung មាន២៩ពិន្ទុ ពីការឈ្នះ៩លើក និងចាញ់៥លើក។

ទោះបីជាយ៉ាងណា នៅមានក្រុមខ្លះមិនទាន់បានប្រកួតដល់សប្តាហ៍ទី១៤ទឡើយដូចជាក្រុម Mizuno ទើបតែប្រកួតបាន៩លើកប៉ុណ្ណោះ ក្នុងនោះឈ្នះ៧ និងចាញ់២ ស្ថិតនៅចំណាត់ថ្នាក់លេខ៣។

លីគបាល់ទះកំពូលតៃវ៉ាន់ឆ្នាំ២០២៣-២៤ បានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែតុលា ខណៈកីឡាករកម្ពុជា វឿន វាសនា បានចូលរួមកាលពីចុងឆ្នាំ២០២៣ បន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីនៅប្រទេសចិន។

វឿន វាសនា ដែលទទួលបានប្រាក់ចំណូលជាង១០ម៉ឺនដុល្លារពីកុងត្រារយៈពេលជាង២ឆ្នាំកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមត្ថភាពដ៏អស្ចារ្យដែលបានជួយក្រុមឲ្យឈរលើកំពូលតារាង។

លទ្ធផល១៤ប្រកួតកន្លងទៅគឺឈ្នះ១៣ និងចាញ់១ដូចខាងក្រោម៖
- ឈ្នះ Conti ៣-០
- ឈ្នះ Taoyouan Taiwan Falcon ៣-១
- ឈ្នះ Changhua SDTV ៣-០
- ឈ្នះ Pingtung Taipower ៣-០
- ឈ្នះ Taoyouan Taiwan Falcon ៣-១
- ឈ្នះ Conti ៣-១
- ឈ្នះ Changhua SDTV ៣-០
- ចាញ់ Pingtung Taipower ០-៣
- ឈ្នះ Pingtung Taipower ៣-១
- ឈ្នះ Changhua SDTV ៣-១
- ឈ្នះ Mizuno ៣-១
- ឈ្នះ Taoyouan Taiwan Falcon ៣-២
- ឈ្នះ Pingtung Taipower ៣-២
- ឈ្នះ Pingtung Taipower ៣-២

តារាងពិន្ទុលីគបណ្តោះអាសន្ន
- Winstreak ឈ្នះ១៣ប្រកួត ចាញ់១ប្រកួត មាន៣៧ពិន្ទុ
- Pingtung Taipower ឈ្នះ៩ប្រកួត ចាញ់៥ប្រកួត មាន២៩ពិន្ទុ
- Minzuno ឈ្នះ៧ប្រកួត ចាញ់២ប្រកួត មាន២០ពិន្ទុ
- Taoyouan Taiwan Falcon ឈ្នះ៥ប្រកួត ចាញ់៩ប្រកួត មាន១៦ពិន្ទុ
- Conti ឈ្នះ៣ប្រកួត ចាញ់៩ប្រកួត មាន៨ពិន្ទុ
- Changhua SDTV ឈ្នះ១ប្រកួត ចាញ់១២ពិន្ទុ មាន៤ពិន្ទុ

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទូទាត់ថ្លៃខូចខាតលើទីតាំងនុយក្លេអ៊ែរដែលរងការវាយប្រហារ


