Connect with us

ព័ត៌មានជាតិ

ថ្ងៃ​ទិវា​នៃក្ដី​ស្រលាញ់​ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆេះខ្ទេចដោយសារផ្ទាំងសូឡា​

បានផុស

នៅ

យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​ចុះ​ថ្ងៃទី​១៥ ​ខែ​កុម្ភៈនេះ ​បាន​ឲ្យ​ដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​រួម​និង​សម្ភារៈមួយចំនួន​ធំ​ ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង​។​

ហេតុ​ការណ៍នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​១៤​ ខែកុម្ភៈ ​ឆ្នាំ​២០២១​វេលា​ម៉ោង​០៤:២០នាទី​រសៀល​ស្ថិត​នៅក្នុង​ចំណុច​ក្រុមទី​១៥ ​ភូមិ​តានី​ ឃុំ​ល្វា​ ស្រុក ​បវេល​ ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទះ​០១​ខ្នង​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើនេះ​ មាន​ទំហំ​៥​ម​x៧​ម​ ធ្វើ​ពី​ឈើ​ជញ្ជាំងក្តារ​ដំបូល​ប្រក់​ស័ង្កសី​ របស់​ម្ចាស់​ឈ្មោះ​ ឆុង ​ហឿង​ ភេទ​ប្រុស​អាយុ​៨០​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ក្នុងករណីនេះ​បាន​ខូចខាត​សម្ភារៈមួយចំនួនមានដូចជា​ ​ឆេះ​ផ្ទះ​ចំនួន​០១​ខ្នង​,​អង្ករ​០២​ការ៉ុង​,​​អាគុយ​០២​គ្រឿង​,​​ទូរទស្សន៍​០១​គ្រឿង​,​​ប្រាក់​បាត​អស់​៥.០០០​បាត និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួនធំ​ទៀត​។​

សមត្ថកិច្ច​បញ្ជាក់ដែរថា មូលហេតុ​នៃ​ការឆេះ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​(​ផ្ទាំង​សូឡា​)​ហើយ​ក្នុង​ហេតុ​ការ​ខាងលើនេះ​សមត្ថ​កិច្ច​ពុំ​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដើម្បី​ជួយ​អន្តរាគមន៍​ទេ​ដោយ​សារ​ទទួលដំណឹង​យឺត​ពេល​និង​ផ្លូវ​ឆ្ងាយ​ពី​ស្ថានីយ​ផង​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃលេងល្បិចថ្មី នៅប្រាសាទតាមាន់ធំ ដើម្បីបោកអន្តរជាតិ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម