Connect with us

សេដ្ឋកិច្ច

​ក្រសួងរ៉ែ ផ្ដល់​កូតា ៣០ មេហ្កាវ៉ាត់ ​សម្រាប់ការដំឡើង​ថាមពលសូឡា​លើ​ដំបូលផ្ទះ​

បានផុស

នៅ

ក្រសួងរ៉ែ ​និង​ថាមពល ​បាន​ប្រកាស​ផ្ដល់កូតា​ប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ ​មានទំហំ ៣០ ​មេហ្កាវ៉ាត់ ​ដល់អាជ្ញាធរអគ្គិសនីកម្ពុជា ​សម្រាប់អនុញ្ញាតឱ្យអ្នកប្រើប្រាស់អគ្គិសនី ដែលស្នើ​សុំដំ​ឡើង និង​ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះនៅក្នុងឆ្នាំ ២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ​ធ្លាប់លើកឡើងថា ​ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ​ខ្នាតតូច មិនលើសពី ១០ គីឡូវ៉ាត់ តភ្ជាប់ជាមួយ​បណ្តាញ​​​សាធារ​ណៈ​ត្រូវធ្វើស្វ័យប្រកាស​ទៅ​អ្នកផ្គត់​ផ្គង់អគ្គិសនីនៅមូលដ្ឋាន។​

​លោក កែវ រតនៈ ​បញ្ជាក់ថា​ ការតភ្ជាប់ប្រព័ន្ធអគ្គិសនី ​ដែលប្រើប្រាស់​នៅតាម​លំនៅឋាន ​ឬទីតាំងអា​ជីវកម្មមាន​​ផល​ប្រយោជន៍ជាច្រើនរួមមាន ការទទួលបានភ្លើង ២៤ ម៉ោង និងស្ថិរភាពភ្លើង ការការពារសុវត្ថិភាព និង​ភាពស្របច្បាប់។ ​

​លោក កែវ រតនៈ បានបន្តថា ផលប្រយោជន៍មួយទៀត គឺគុណភាពភ្លើង នៅពេល​ដែលយើង​បានចុះបញ្ជី ប្រព័ន្ធបណ្ដាញ​សាធារណៈ អគ្គិសនីកម្ពុជា ដែលជាអ្នកទ្រទ្រង់​បណ្ដាញ​ជាតិ​គឺគេនឹង​ត្រូវវិនិយោគទៅលើប្រព័ន្ធទប់រំញ័រពី​ព្រោះពន្លឺព្រះ​អាទិត្យ​ប្រែប្រួលឡើងចុះៗ ទៅតាមអា​កាស​​ធាតុ។ ដូច្នេះនៅពេលដែលគេទប់រំញ័រឱ្យនេះ យើងបានភ្លើង​មួយ​ដែល​មាន​គុណភាព​ល្អ យើង​ប្រើ​ប្រាស់ឧបករណ៍ របស់យើងងាយស្រួល មិនថាលំនៅឋាន ឬអាជីវកម្ម។

​ក្រៅពីនេះ វាជាការការពារសុវត្ថិភាពសម្រាប់ខ្លួនឯង ដែលការតភ្ជាប់ធ្វើឡើងស្រប​តាមលក្ខណៈ​បច្ចេក​ទេសត្រឹមត្រឹមត្រូវ មិនបង្កឱ្យមានការឆេះជាដើម។

ម្យ៉ាងទៀត ក៏ការពារមិន​ឱ្យមាន​ការជ្រាប​​ថាមពលហូរទៅតាមប្រព័ន្ធបណ្ដាញសាធារណៈ​បញ្ច្រាស់មកវិញនៅពេលដែល​អគ្គិសនីកម្ពុជាធ្វើការជួសជុលអ្វីមួយ។ និងផលប្រយោជន៍មួយទៀត គឺភាពស្របច្បាប់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម