សេដ្ឋកិច្ច
ផ្ទាំងសូឡាខ្នាតតូចមិនលើស ១០ គីឡូវ៉ាត់ តភ្ជាប់ជាមួយបណ្ដាញជាតិ តម្រូវឱ្យប្រកាស តែគ្មានការបង់ប្រាក់នោះទេ
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលមានប្រសាសន៍នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ថា ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យខ្នាតតូច មិនលើសពី ១០ គីឡូវ៉ាត់ តភ្ជាប់ជាមួយបណ្តាញសាធារណៈត្រូវធ្វើស្វ័យប្រកាសទៅអ្នកផ្គត់ផ្គង់អគ្គិសនីនៅមូលដ្ឋាន ហើយមិនតម្រូវឱ្យបង់ប្រាក់ ឬសុំច្បាប់នោះទេ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការតភ្ជាប់ប្រព័ន្ធអគ្គិសនី ១០ គីឡូវ៉ាត់ចុះក្រោម ដែលប្រើប្រាស់នៅតាមលំនៅឋាន ឬទីតាំងអាជីវកម្មតម្រូវឱ្យប្រកាស និងរាយកាណ៍ដែលការរាយការណ៍នោះមានផលប្រយោជន៍ជាច្រើនរួមមាន ការទទួលបានភ្លើង ២៤ ម៉ោង និងស្ថិរភាពភ្លើង ការការពារសុវត្ថិភាព និងភាពស្របច្បាប់។
លោក កែវ រតនៈ បានបញ្ជក់ថា នៅពេលដែលយើងដាក់ផ្ទាំងសូឡានៅលើដំបូលផ្ទះ ឬអាគារ ១០ គីឡូវ៉ាចុះក្រោម គឺយើងមានភ្លើងប្រើតែពេលថ្ងៃប៉ុន្មានម៉ោងប៉ុណ្ណោះ ដូច្នេះនៅពេលដែលយើងប្រកាសទៅឱ្យអ្នកលក់អគ្គិសនី បណ្ដាញជាតិនឹងដឹងថាយើងមានតម្រូវការភ្លើងប៉ុណ្ណា ដូច្នេះគេនឹងត្រៀមភ្លើងទុកបម្រុងជូន។ «មានន័យថា ពេលដែលយើងអត់ភ្លើងពីបណ្ដាញពន្លឺព្រះអាទិត្យ ដោយសារពពក ភ្លៀង ឬយប់ ហើយត្រូវការយកភ្លើងពីបណ្ដាញជាតិមកប្រើ យើងអាចយកភ្លើងនោះគ្រប់ពេលបានទាំងអស់ ក្រៅពីទទួលបានផលប្រយោជន៍ពីការបម្រុងទុកភ្លើងរបស់បណ្ដាញសាធារណៈឱ្យយើងប្រើ ២៤ ម៉ោង»។ លោក រដ្ឋមន្ត្រីបន្ថែម។

លោក កែវ រតនៈ បានបន្តថា ផលប្រយោជន៍មួយទៀត គឺគុណភាពភ្លើង នៅពេលដែលយើងបានចុះបញ្ជី ប្រព័ន្ធបណ្ដាញសាធារណៈ អគ្គិសនីកម្ពុជា ដែលជាអ្នកទ្រទ្រង់បណ្ដាញជាតិគឺគេនឹងត្រូវវិនិយោគទៅលើប្រព័ន្ធទប់រំញ័រពីព្រោះពន្លឺព្រះអាទិត្យប្រែប្រួលឡើងចុះៗ ទៅតាមអាកាសធាតុ។ ដូច្នេះនៅពេលដែលគេទប់រំញ័រឱ្យនេះ យើងបានភ្លើងមួយដែលមានគុណភាពល្អ យើងប្រើប្រាស់ឧបករណ៍ របស់យើងងាយស្រួល មិនថាលំនៅឋាន ឬអាជីវកម្ម។
ក្រៅពីនេះ វាជាការការពារសុវត្ថិភាពសម្រាប់ខ្លួនឯង ដែលការតភ្ជាប់ធ្វើឡើងស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រឹមត្រូវ មិនបង្កឱ្យមានការឆេះជាដើម។
ម្យ៉ាងទៀត ក៏ការពារមិនឱ្យមានការជ្រាបថាមពលហូរទៅតាមប្រព័ន្ធបណ្ដាញសាធារណៈបញ្ច្រាស់មកវិញនៅពេលដែលអគ្គិសនីកម្ពុជាធ្វើការជួសជុលអ្វីមួយ។ និងផលប្រយោជន៍មួយទៀត គឺភាពស្របច្បាប់កម្ពុជា។
លោក កែវ រតនៈ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ប្រព័ន្ធផ្ទាំងសូឡាខ្នាតតូចដែលមានអានុភាពចាប់ពី ៥០ វ៉ាត់ដល់ ៥០០ វ៉ាត់ ប្រមាណ ១២ ម៉ឺនខ្នងផ្ទះ ត្រូវបានដាក់ពង្រាយ ដោយមិនចាំបាច់ប្រកាស និងរាយការណ៍សុំច្បាប់នោះទេ ហើយការប្រើសូឡាបូបទឹកដែលមានទំហំធំមិនភ្ជាប់ជាមួយបណ្ដាញសាធារណៈក៏មិនតម្រូវឱ្យប្រកាសដូចគ្នាផងដែរ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


