សេដ្ឋកិច្ច
ក្រុមហ៊ុនចិនចំនួន ៦ មានបំណងវិនិយោគលើវិស័យថាមពលសូឡា នៅកម្ពុជា
ក្រុមហ៊ុនមកពីប្រទេសចិនចំនួន ៦ មានបំណងនឹងចុះអនុស្សារណៈយោគយល់គ្នា ដើម្បីសហការវិនិយោគលើវិស័យថាមពលសូឡា ហើយបានស្នើឱ្យរាជរដ្ឋាភិបាលផ្តល់ ការគាំទ្រ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុន និងសភាពាណ្ឌិកម្ម ដឹកនាំដោយលោក ហេង ទី ទីប្រឹក្សាក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology Co., Ltd។
សមាសភាពគណៈប្រតិភូនេះមានក្រុមហ៊ុនចំនួន៦ និងសភាពាណិជ្ជកម្មក្រុង Xinyang ខេត្ត Henan ប្រទេសចិន ដែលមានសកម្មភាពវិនិយោគក្នុងវិស័យថាមពល, ឧស្សាហកម្ម, សេវាប្រឹក្សាក្នុងវិស័យវិស្វកម្មសំណង់ និងពាណិជ្ជកម្មអន្តរជាតិ។

លោក ជា វុទ្ធី បានថ្លែងថា កំណើនខ្ពស់នៃការវិនិយោគរបស់ចិននៅកម្ពុជា ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ ដែលក្នុងឆ្នាំ២០២៣ និង៩ខែដើមឆ្នាំ២០២៤នេះ ប្រទេសចិនជាប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ហើយក៏មានការកើនឡើងនូវការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា ក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យា ទំនើប និងមានតម្លៃបន្ថែមខ្ពស់ ដូចជារោងចក្រផលិតសំបកកង់រថយន្ត រោងចក្រផលិតគ្រឿងសង្ហារឹម និងរោងចក្រផលិតកង់ ជាដើម។
លោកក៏បានលើកឡើងពីស្ថានភាពនៃវិស័យថាមពលនៅកម្ពុជា ព្រមទាំងការកើនឡើងនៃតម្រូវការអគ្គិសនី ដែលបណ្តាលមកពីការកើនឡើងនៃគម្រោងវិនិយោគ ក្នុងវិស័យ ឧស្សាហកម្ម។

លោក ហេង ទី ប្រធានគណៈប្រតិភូបានលើកឡើងថា ក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology Co., Ltd និង ក្រុមហ៊ុន China National Energy Group Longyuan Power Overseas Investment Company មានបំណងនឹងចុះអនុស្សារណៈយោគយល់គ្នា ដើម្បីសហការវិនិយោគលើវិស័យថាមពលសូឡា ហើយបានស្នើឱ្យរាជរដ្ឋាភិបាលផ្តល់ ការគាំទ្រ និងការលើកទឹកចិត្តដល់ក្រុមហ៊ុន។
រាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹងទៅលើការប្រើប្រាស់ថាមពលស្អាត។ ជាមួយគ្នានេះ លោកអគ្គលេខាធិការបានស្នើឱ្យគណៈប្រតិភូពិចារណាលើការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ដោយកម្ពុជាមានសក្តានុពលខ្ពស់ក្នុងវិស័យកសិកម្ម និងមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ព្រមទាំងពិចារណាលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ