ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្នើ DUC បង្រៀនយ៉ាងណាឆ្នាំទី ១ ត្រូវរៀនផ្ដោតភាសាអង់គ្លេសឱ្យចេះ ឱ្យបានជាមូលដ្ឋានគ្រឹះក្នុងការស្រាវជ្រាវ Digital
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ស្នើឱ្យនិស្សិតទាំងអស់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា ត្រូវខិតខំប្រឹងប្រែងសិក្សាផ្តោតលើភាសាអង់គ្លេស សម្រាប់ឆ្នាំទី១ ដោយធ្វើយ៉ាងណាត្រូវនិយាយឱ្យប្រើការបានដើម្បីជាមូលដ្ឋានក្នុងការស្រាវជ្រាវ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតនៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានស្នើទៅសកលវិទ្យាធិការនៃសាកលវិទ្យាល័យ ឌីជីថលកម្ពុជា (Digital University of Cambodia) ត្រូវពង្រឹងកម្មវិធីសិក្សាភាសាបរទេសដោយដាច់ខាតឆ្នាំទី១ ត្រូវខិតខំរៀនសូត្រផ្ដោតលើភាសាអង់គ្លេស, និយាយប្រើការឲ្យបាន។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ភាសាអង់គ្លេស ជាមូលដ្ឋានគ្រឹះឌីជីថលសំខាន់ក្នុងការសិក្សាស្រាវជ្រាវក្នុងបរិបទឧស្សាហកម្ម Digital។

អ្នកឧកញ៉ា មានប្រសាសន៍ថា ភាសាអង់គ្លេស ត្រូវរៀបចំឱ្យមានស្តង់ដារ ក្នុងគោលបំណងដើម្បីអប់រំនិស្សិតនូវចំណេះដឹងជាមូលដ្ឋានបង្កើនសមត្ថភាពរបស់និស្សិតក្នុងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីជាទុនសម្រាប់ការប្រាស្រ័យទាក់ទងផ្ទាល់ខ្លួន និងដើម្បីបម្រើតម្រូវការអាជីព និងវិស័យផ្សេងទៀត។

អ្នកឧកញ៉ា លើកឡើងថា ការសិក្សាភាសាអង់គ្លេសឱ្យចេះប្រើប្រាស់ស្ទាត់ជំនាញ គឺមានសារៈសំខាន់ក្នុងការអភិវឌ្ឍគុណភាពនៃអាជីពផ្នែកឌីជីថលរយៈពេលយូរអង្វែង ព្រោះ Digital បាននិងកំពុងវិវត្តន៍យ៉ាងលឿននៅប៉ុន្មានឆ្នាំនេះ។

ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតប្រមាណជាង ៣ពាន់នាក់នោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានមានប្រសាសន៍ចែករំលែកនូវបទពិសោធដល់និស្សិតជាច្រើនចំណុច ទុកជាមូលដ្ឋានគ្រឹះក្នុងដំណើរជីវិតនាពេលអនាគត ក៏ដូចការសិក្សាផងដែរ។

សូមជម្រាបជូនថា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល សាកលវិទ្យាល័យ ឌីជីថលកម្ពុជា បានចាប់បដិសន្ធិឡើងជាមួយកម្មវិធីសិក្សាសំបូរបែប ពិសេសនោះផ្តោតលើការបណ្តុះបណ្តាលមុខវិជ្ជាឌីជីថល ស្របតាមស្តង់ដារក្រសួងអប់រំយុវជន និងកីឡា។

សាកលវិទ្យាល័យឌីជីថលកម្ពុជា ផ្ដល់អាហារូបករណ៍ មិនគិតថ្លៃ ១០០% រយៈពេល ៤ឆ្នាំ ដោយផ្ដល់កន្លែងស្នាក់នៅ ថ្លៃទឹក ថ្លៃភ្លើង, អាហារបីពេល និងប្រាក់ឧបត្ថម្ភប្រចាំខែ ៣០ម៉ឺនរៀល។ អាហារូបករណ៍នេះគឺផ្ដល់ជូនសម្រាប់សិស្សនិស្សិតក្រីក្រដែលគ្មានលទ្ធភាពរៀនបន្ត ធ្លាក់បាក់ឌុប ក៏អាចរៀនបរិញ្ញាបត្ររងបានដែរ រៀនចប់ សាលានឹងជួយស្វែងរកការងារឱ្យធ្វើថែមទៀត៕
ទំនាក់ទំនង ? 0965667774 / Telegram: https://t.me/+855965667774




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


