ព័ត៌មានជាតិ
ត្រៀមដាក់ឲ្យប្រើប្រាស់ទីលានទុកដាក់សំរាមថ្មីនៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ
ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខ។
កាលពីពេលថ្មីៗនេះ លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូក្រសួងចុះត្រួតពិនិត្យការងារប្រគល់-ទទួលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដើម្បីត្រៀមនឹងដាក់សម្ពោធឱ្យប្រើប្រាស់ និងប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រងបន្តនាពេលឆាប់ៗខាងមុខនេះ។



អនុគម្រោងនៃការគ្រប់គ្រងសំណល់រឹងទីប្រជុំជនទាំងពីរ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គ ជំហានទី៤ ដោយប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែង ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ គ្របដណ្តប់លើផ្ទៃដីសរុប ១៩,៤៦ ហិកតា។ ចំណែកឯទីលានទុកដាក់សំរាមខេត្តក្រចេះ ចាប់ផ្តើមការសាងសង់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៦,៨៨ ហិកតា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


