ព័ត៌មានជាតិ
មនុស្ស១៥លាននាក់បានចូលរួមយុទ្ធនាការរបស់ក្រសួងបរិស្ថាន ហើយចូលរួមកាត់បន្ថយថង់ប្លាស្ទិកបាន៨៤%
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត លើកឡើងថា ក្រសួងបរិស្ថានក៏បានរៀបចំដាក់ចេញនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលមានសសរស្តម្ភ៣ គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» ។ ក្រសួងបាននិងកំពុងធ្វើសកម្មភាពដាក់ចេញនូវវិធានការគន្លឹះជាជំហានៗក្នុងនោះតាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក ទេ» «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ដែលជំរុញការអនុវត្តសកម្មភាពសម្អាត សំដៅប្រែក្លាយពីយុទ្ធនាការទៅជាចលនា ហើយឱ្យចលនាក្លាយទៅជាវប្បធម៌ និងទម្លាប់រក្សាភាពស្អាត។ ជាលទ្ធផលមនុស្សចំនួន១៥លាននាក់បានចូលរួមក្នុងយុទ្ធនាការរបស់ក្រសួអបរិស្ថាន ហើយបានចូលតរួមកាត់បន្ថយថង់ប្លាស្ទិក បាន៨៤%។

ថ្លែងទៅកាន់អង្គសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ រៀបចំនាព្រឹកថ្ងៃទី៩ ខែធ្នូ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ឱ្យដឹងថា យុទ្ធនាការពន្លកបៃតង គឺជាគម្រោងដាំដើមឈើដ៏ធំមួយ ដែលត្រូវបានក្រសួងបរិស្ថានចាប់ផ្ដើមឡើង ដើម្បីជំរុញការពង្រីភាពបៃតង។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង និងបានចែកកូនឈើដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនយកទៅដាំដោយឥតគិតថ្លៃ បានចំនួនជាង ៣លាន៤សែនដើមផងដែរ។

តាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២៦ខាងមុខនេះ ក្រសួង បានពង្រីកការចែកកូនឈើនេះ តាមរយៈថ្នាលថ្នាក់តំបន់ដែលបានសាងសង់ហើយ ដែលមាននៅខេត្តចំនួន៥ គឺខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ ដែលថ្នាលថ្នាក់តំបន់នៅខេត្តទាំង៥នេះ អាចផលិតកូនឈើបាន៥លានដើម។ យុទ្ធនាការនេះ ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការបង្កើនគម្របបៃតង ក៏ដូចជាការពារបរិស្ថានផងដែរ។
គួរឱ្យដឹងថា សម្រាប់អង្គសន្និបាតនៅឆ្នាំនេះ ក្រសួងបរិស្ថានបានជ្រើសរើស និងដាក់ចេញនូវប្រធានសំខាន់ៗតាមជំនាញ រួមមាន៖ ១-ភាពស្អាត ២-ការដាំស្តារឡើងវិញ និងការពង្រឹងការអនុវត្តច្បាប់ ៣-ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ៤-ពង្រីកការអប់រំផ្សព្វផ្សាយដើម្បី ជំរុញប្រតិបត្តិមេត្រីភាពបរិស្ថាន និងទី៥-ការកសាងរដ្ឋបាលឌីជីថល៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


