សេចក្ដីជូនដំណឹង
អតិថិជនរាប់ពាន់នាក់ចូលរួមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជាមួយភេសជ្ជៈ Yeo’s ឈីងប៉ូលាំង កំប៉ុងរូបរាងថ្មី
ភ្នំពេញ៖ អតិថិជនជាង ៨000 នាក់បានរីករាយនឹង ការនាំមកជូននូវឆ្នាំថ្មីឆ្នាំរោងយ៉ាងសោមនស្សរីករាយ ខណៈដែលពួកគេបានចូលរួមក្នុងកម្មវិធីដ៏រំភើបជាច្រើន ដែលរៀបចំឡើងដោយភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង នៅទូទាំងរាជធានីភ្នំពេញ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិនជាមួយនឹងការបញ្ចេញនូវ កំប៉ុងរូបរាងថ្មីទាន់សម័យ។
នៅចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែកុម្ភៈ អតិថិជនសរុបជាង ៨០០០នាក់ បានចូលរួមជាមួយនឹងការប្រារព្ធពិធីបុណ្យប្រពៃណីចិនមួយនេះ តាមរយៈកម្មវិធីសប្បាយៗជាច្រើនដែលបានធ្វើឡើងនៅទូទាំងរាជធានី។ សំណើច ភាពសប្បាយរីករាយ បានបន្លឺឡើង ខណៈពេលដែលអតិថិជននៅតាមផ្សាររាត្រីផ្សេងៗ តូបលក់អាហារ និងភោជនីយដ្ឋានសាច់អាំង ជក់ចិត្តទស្សនានូវទស្សនីយភាព ការរាំជាក្រុមបែបប្រពៃណីវប្បធម៌ចិន (Flash Mob)ដ៏រស់រវើក។

Yeo’s Cheng Bou Leong unveils its custom-designed can to celebrate Chinese New Year at a series of events across the capital
បរិយាកាសកាន់តែអ៊ូអរអឹងកង នៅពេលដែលអតិថិជនត្រូវបានអញ្ចើញឱ្យចូលរួមក្នុងការលេងល្បែង កម្សាន្ដនានា រួមមានការប្រកួតផ្លុំប៉េងប៉ោងជាដើម។ អតិថិជនដែលចូលរួមលេងកម្សាន្ដ ទទួលបាននូវភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង ដែលមានកំណត់ដោយឥតគិតថ្លៃ ក៏ដូចជាអាំងប៉ាវមួយផងដែរ។
ជាមួយគ្នានេះ អតិថិជនដែលទិញទំនិញនៅតាមបណ្តាផ្សារទំនើប ក៏ទទួលបាននូវការភ្ញាក់ផ្អើលមួយផងដែរ ស្របពេលដែល ក្រុមហ៊ុន Yeo’s បានរៀបចំនូវការតាំងបង្ហាញរចនាបទកំប៉ុងថ្មីដ៏គួរឱ្យទាក់ទាញ ដើម្បីស្វាគមន៍ឆ្នាំថ្មី។ ផ្ទៃកំប៉ុង ពណ៌ក្រហម ដែលជានិមិត្តរូបតំណាងឱ្យសេចក្តីរីករាយ ការជួបជុំ ភាពរឹងមាំ ភាពជោគជ័យ និងសំណាងល្អ ខណៈដែលរូបនាគតំណាងឱ្យវិសាលភាពនៃឆ្នាំថ្មី។

Performers prepare to entertain market goers as part of a Chinese flash mob dance organized by Yeo’s Cambodia
អតិថិជនដែលចូលរួមទាំងអស់ សុទ្ធតែមានឱកាសភ្លក់នូវរសជាតិដ៏ស្រស់ស្រាយនៃតែរុក្ខជាតិ ដែលផ្ដល់នូវសុខភាពល្អ ចម្រាញ់ចេញពីរុក្ខជាតិពិសេស ដើម្បីជួយកាត់បន្ថយកម្ដៅក្នុងរាងកាយ។
អតិថិជនដែលបានទិញ ភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង ចំនួនមួយកេស នៅផ្សារម៉ាក្រូសែនសុខ ក្នុងអំឡុងយុទ្ធនាការផ្សព្វផ្សាយនេះ បានទទួលនូវអាំងប៉ាវ ចំនួនមួយ ដែលមានរង្វាន់ជាទឹកប្រាក់ និងរង្វាន់ផ្សេងៗទៀតជាច្រើន។ រីឯអតិថិជនដែលទិញភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង ចំនួនមួយ អំឡុងពេលព្រឹត្តិការណ៍នៅផ្សារទំនើបអុីអនម៉លភ្នំពេញ ឬអុីអនម៉លសែនសុខ ក៏បានទទួលនូវអាំងប៉ាវផ្សងសំណាងចំនួនពីរផងដែរ។

Customers take part in a series of fun games to showcase Yeo’s Cheng Bou Leong’s special dragon can to mark Chinese New Year
លោក Ozgur Simsek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Yeo’s Cambodia បានលើកឡើងថា៖ «ពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិនគឺជាពេលវេលាដ៏ពិសេសមួយក្នុងការអបអរ ហើយក្រុមហ៊ុន Yeo’s Cambodia ពិតជាចង់ចូលរួម ចំណែកលើកកម្ពស់ស្មារតីក្នុងឱកាសដ៏ពិសេសមួយនេះ។ ពួកយើងក៏ចង់ចែករំលែកនូវស្មារតីមួយនេះជាមួយ អតិថិជនរបស់យើងតាមរយៈកម្មវិធីចម្រុះផ្សេងៗផងដែរ។»
លោកបានបន្ថែមថា៖ «ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានឃើញអតិថិជនជាច្រើនទទួលបានភាពសប្បាយរីករាយ ជាមួយភេសជ្ជៈតែត្រជាក់ ឈីងប៉ូលាំង របស់យើង។ យើងទទួលបានការឆ្លើយតបយ៉ាងវិជ្ជមានពីសំណាក់អតិថិជនជននៅទូទាំងរាជធានីភ្នំពេញ ដែលចាប់អារម្មណ៍នឹងរចនាបទរូបនាគថ្មី ដែលពួកគេបាននិយាយថាពិតជាអស្ចារ្យណាស់។ យើងពិតជារីករាយក្នុងការបង្ហាញនូវកំប៉ុងរូបរាងថ្មីប្រកបដោយភាពច្នៃប្រឌិត ដើម្បីអបអររដូវកាលនេះ ខណៈដែលយើងនៅតែបន្តផ្តល់នូវរសជាតិដ៏អស្ចារ្យនៃភេសជ្ជៈតែត្រជាក់ ឈីងប៉ូលាំង របស់យើង។»

Yeo’s Cheng Bou Leong surprises diners with a lively Chinese flash mob dance
សូមកុំភ្លេចតាមដានបណ្តាញសង្គមរបស់ ក្រុមហ៊ុន Yeo’s Cambodia ដើម្បីទទួលបានព័ត៌មានបន្ថែម និងដើម្បីកុំឱ្យខកខានទទួលបានដំណឹងពីកម្មវិធីបន្ដបន្ទាប់ទៀតនៅក្នុងប្រតិទិនរបស់ក្រុមហ៊ុន Yeo’s។

Customers receive lucky red envelopes courtesy of Yeo’s Cheng Bou Leong
អំពីក្រុមហ៊ុន Yeo’s Cambodia
ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD ឬត្រូវបានស្គាល់ថា Yeo’s Cambodia គឺជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Yeo Hiap Seng Ltd. ដែលមានអាយុកាលជាង ១២០ ឆ្នាំមកហើយ។ ក្រុមហ៊ុន Yeo’s Cambodia បានបើកដំណើរការនៅក្នុងឆ្នាំ២០១៣ ហើយបានរីកចម្រើនក្លាយជាម៉ាកយីហោភេសជ្ជៈអាស៊ី (Asian Soft Drink) ឈាន មុខគេនៅព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួន នៅពេល ដែលបានជាប់ជាជម្រើសទីមួយ ក្នុងចំណោមប្រភេទភេសជ្ជៈអាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើ ទិន្ន ន័យរបស់ Kantar Research ក្នុងខែមីនា ឆ្នាំ២០២១ ។ Yeo’s ប្តេជ្ញាចិត្តក្នុងការផ្តល់ជូន ដល់អតិថិជននាពេលបច្ចុប្បន្ននូវផលិតផលដែលប្រកបដោយគុណភាពខ្ពស់ ផ្ដល់នូវសុខភាពល្អ និងប្រកបដោយភាពច្នៃប្រឌិតដ៏រស់រវើក។

Yeo’s Cheng Bou Leong promotes its custom-designed can to celebrate Chinese New Year at a supermarket

Performers perform to entertain market goers as part of a Chinese flash mob dance organized by Yeo’s Cheng Bou Leong

Customers take to the stage to take part in a game organized by Yeo’s Cheng Bou Leong

Customers flock to Yeo’s Cheng Bou Leong stand to sample the soft drink

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា