ព័ត៌មានជាតិ
លោក Frank A. Rose នាយករងប្រចាំការរដ្ឋបាលជាតិសន្តិសុខអាវុធនុយក្លេអ៊ែរ អាមេរិក ទស្សនកិច្ចនៅកម្ពុជា
លោក Frank A. Rose នាយករងប្រចាំការនៃរដ្ឋបាលជាតិសន្តិសុខអាវុធនុយក្លេអ៊ែរសហរដ្ឋអាមេរិក(NNSA) កំពុងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាពីភាពជាដៃគូផ្នែកសន្តិសុខនុយក្លេអ៊ែរ ជាមួយមន្រ្តីនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី ២១ ខែ កុម្ភៈ លោក Rose មានកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ស្តីពីការលើកកម្ពស់សុវត្ថិភាពនុយក្លេអ៊ែរ និងការត្រៀមបង្ការសម្រាប់គ្រាអាសន្នមានវិទ្យុសកម្ម ជាមួយលោក អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងអនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងជាមួយលោក លី វណ្ណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។
លោកក៏បានជួបដោយឡែកផងដែរ ជាមួយមន្រ្តីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការលើការខិតខំធ្វើមិនឲ្យមានការរីកសាយ និងសន្តិសុខនុយក្លេអ៊ែរ។

លោក Rose បានមានប្រសាសន៍ថា៖ «រដ្ឋបាលជាតិ ផ្នែកសន្តិសុខអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ ចំពោះកិច្ចសហការជាមួយព្រះរាជាណាចក្រកម្ពុជា លើសុវត្ថិភាពនុយក្លេអ៊ែរ និងការត្រៀមបង្ការ និងការឆ្លើយតបសម្រាប់គ្រាអាសន្នមានវិទ្យុសកម្ម ហើយយើងផ្តល់តម្លៃដល់កិច្ចសហការជាដៃគូរបស់យើង ក្នុងការតាមដានលើការជួញដូរខុសច្បាប់ ទាក់ទងនឹងសារធាតុនុយក្លេអ៊ែរ»។
ក្នុងពេលស្នាក់នៅព្រះរាជាណាចក្រកម្ពុជា លោក Rose ត្រូវជួប ជាមួយមន្រ្តីកំពង់ផែ និងគយ ហើយប្រាស្រ័យជាមួយនិស្សិតសាកលវិទ្យាល័យ ស្តីពីសន្តិសុខតាមអ៉ីនធឺណិត មុនពេលបន្តដំណើររបស់លោកទៅប្រទេសវៀតណាម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


