Connect with us

ជីវិតកម្សាន្ដ

យ៉ែម សំអូន ទម្លាយរឿងអ្នកព្យាយាមបំផ្លាញទំនាក់ទំនងឲ្យក្លាយជាសត្រូវជាមួយ អេឡិច ច័ន្ទត្រា

បានផុស

នៅ

តារា​ចម្រៀង​ប្រុស​ជើង​ចាស់​លោក យ៉ែម សំអូន សុខ​ៗ​ស្រាប់​តែ​ចេញ​មក​ទម្លាយ​រឿងរ៉ាវ​ដ៏ហួស​ចិត្ត​ពាក់ព័ន្ធ​នឹង​បុគ្គល​មួយចំនួន​តែង​ព្យាយាម​និយាយ​បំផ្លើស​ការ​ពិត​តាមរយៈ​ការ​ញុះញង់​រវាង​លោក និង​សិស្សប្អូន​លោក អេឡិច ច័ន្ទត្រា ឲ្យក្លាយ​ជា​សត្រូវនឹងគ្នាទាំងដែលពួកខ្លួនមិនដឹងអ្វីសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យ៉ែម សំអូន បានថ្លែងសាររៀបរាប់​ភ្ជាប់រូបភាពឲ្យដឹងថា «រូបភាព​ដ៏កម្រ​ជាមួយ​អា​ប្អូន​ មនុស្ស​របស់​ខ្ញុំតាំងពី​ដំបូង អេឡិច ច័ន្ទត្រា តែមួយ​រយៈ​ចុងក្រោយនេះ ត្រូវបាន​មនុស្សមួយចំនួន​ដែលព្យាយាម​បំផ្លាញ​ខ្ញុំក្រោយ​ញុះញង់​ នឹង​ប្រើ​ទង្វើ​សព្វ​បែបយ៉ាងទាំងអស់ដើម្បីជា​ការសាងឲ្យខ្ញុំទាំងពីរនាក់ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នាទាំងដែល​យើង​មិនដឹងអ្វី​សោះ​តែអ្នកត្រូវចាំថា ពណ៌សម្បុរ​របស់​អ្នក​ជា​អ្នកណា​គេ​ស្គាល់ច្បាស់ណាស់»។

តារាចម្រៀង​លោក យ៉ែម សំអូន និយាយ​ទៀត​ថា រវាងលោកហើយ និងប្អូនប្រុស​លោក អេឡិច ច័ន្ទត្រា យើង​មិន​ដែល​មាន​ទំនាស់អ្វីនឹងគ្នាទាល់តែ​សោះ ហើយ​ក្នុងនាមលោកជា​បង​ ជាគ្រូ ជា​ឪពុក ដែល​ផ្ដល់​ការ​បង្រៀន​លើកស្ទួយ​ដល់​ប្អូន​​លោក​ពិតជា​មាន​មោទនភាព​ណាស់​ដែល​មនុស្ស​របស់​លោក​ខំ​បណ្ដុះ​ទទួល​បាន​ផ្លែផ្កា និង​ជោគជ័យ​ខ្លាំង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះ​យ៉ាង​ណា​ក៏​មិន​អាច​ក្បត់​អតីតកាល​នៃ​ការ​កកើត​របស់​ខ្លួន​បាន​ឡើយ។

លោក​បញ្ជាក់​ថា “ជាក់ស្ដែង ពួក​យើង​តស៊ូ​ណាស់ ក្នុងការបង្ហាត់បង្រៀន នៅលើវិថីមួយនេះ រហូតមកដល់​សព្វថ្ងៃនេះ ខុស​ពីមនុស្ស កើត​ចេញ​ពីខ្ញុំហើយ​ដែលព្យាយាម បំផ្លាញ​ខ្ញុំគ្រប់​បែប​យ៉ាង​ដោយ​ភាព​អកត្តញ្ញូ និង​ដោយ​មហិច្ឆតា​ពាល​របស់​គេ​នោះ បើ​យើង​ឲ្យគឺយើងត្រូវ បើយើងដឹង​ថាមិនត្រូវហើយ​ឲ្យមិនកើត គឺយើង​ក្លាយទៅ​ជា មនុស្សដែលត្រូវបាន គេ​គំរាម សូម្បី​តែជីវិត​យើងក៏គេចង់យកទៅ​ប្ដូរ​ជាមួយ​និងទង្វើដ៏​ថោកទាប​របស់​គេដែរ”

តារា​ប្រុស​រូបនេះ​បន្ថែម​ថា សួរ​ថា​តើ​អយុត្តិធម៌​សម្រាប់​លោក​ជាគ្រូទេ លោក​ឆ្អែត​ណាស់ ហើយ​ត្រូវត្រៀម​ខ្លួនជានិច្ច​ជាមួយ​នឹង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​របស់​គេ​យើង​នឹង​ប្រឈម​នៅ​ដំណើរ​នៃ​ភាព​ជោគជ័យ​ជា​មួយ​គ្នា ប្អូន​ប្រុស អេឡិច ច័ន្ទត្រា បង​ជូនពរ​ឲ្យ​ប្អូន​ជោគជ័យ​ពិសេស​អ្នក​ដែល​បាន​ដឹង​ឭ ដែល​ជា​សាក្សី ប្អូន​សម្លាញ់​ទាំង​២ Sokun Nisa Seam Kim និង បងធំ Dara Samnang ភាព​ត្រឹមត្រូវ និង​សេចក្ដី​ស្មោះ​ត្រង់​ធ្វើ​ឲ្យ​យើង​ជា​មនុស្ស​ពិត និង​មាន​តម្លៃ៕

អត្ថបទ៖ ចាន់រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម