ព័ត៌មានជាតិ
អ្នកបើករថយន្ត១៦នាក់ត្រូវបានឃាត់ខ្លួន ដោយសារមានសារធាតុញៀនក្នុងខ្លួន ឆ្លងកាត់ក្រុងបាត់ដំបង
អ្នកបើកបរថយន្តចំនួន១៦នាក់ត្រូវបានឃាត់ក្នុងករណីមានសារធាតុញៀនក្នុងខ្លួន ឆ្លងកាត់ក្រុងបាត់ដំបង នាយប់ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១។
សមត្ថកិច្ចចម្រុះក្នុងគណៈកម្មការត្រួតពិនិត្យការអនុវត្ត ធ្វើតេស្តស្វែងរកសារធាតុញៀន ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលឆ្លងកាត់ផ្លូវក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលមានអាជ្ញាធរខេត្ត អយ្យការអមសាលាដំបូងខេត្តកងកម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត មន្រ្តីមន្ទីរសុខាភិបាលខេត្ត មន្រ្តីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងអាជ្ញាធរស្រុក បានអនុវត្តត្រួតពិនិត្យលើមធ្យោបាយធ្វើដំណើរ ឆ្លងកាត់ភូមិសាស្រ្តក្រុងបាត់ដំបង ដែលមានមធ្យោបាយចំនួន១៩៩គ្រឿង ក្នុងនោះមានរថយន្តធុនធំ ចំនួន ១៨៨គ្រឿង រថយន្តធុនតូចចំនួន ១១គ្រឿងនិងម៉ូតូចំនួន០៣គ្រឿង ដោយក្នុងនោះបានឱ្យម្ចាស់យាន ទាំងនោះធ្វើតេស្តទឹកនោមផ្ទាល់ភ្លាមៗ ហើយជាលទ្ធផលបានរកឃើញអ្នកមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនចំនួន១៦នាក់ ក្នុងនោះ៖

-អ្នកបើកបររថយន្តធុនធំមានចំនួន០៨នាក់
-អ្នកបើកបររថយន្តធុនតូចចំនួន០៤ នាក់
-អ្នកបើកម៉ូតូនិងរួមដំណើរចំនួន០៤ នាក់
នៅពេលពិនិត្យឃើញបែបនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនរួមទាំងមធ្យោបាយរបស់គាត់ផងនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១នេះសមត្ថកិច្ចកំពុងធ្វើការសាកសួរស្រាវជ្រាវ ចំពោះបញ្ហាពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះ។ នៅក្រោយពេលសាកសួររួចសមត្ថកិច្ចនឹងមានចំណាត់ការស្របតាមនីតិវិធី និងច្បាប់ដែលពួកគាត់បានប្រព្រឹត្តល្មើស៕







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


