ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិតេជោ ជានិមិត្តរូប សន្តិភាព និងការអភិវឌ្ឍកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជានិមិត្តរូប សន្តិភាព និងការអភិវឌ្ឍកម្ពុជា។ ការថ្លែងនេះ ធ្វើឡើង ក្នុងឱកាស សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជានិមិត្តរូប នៃការប្រែក្លាយប្រទេសមានសង្គ្រាម ការប្រយុទ្ធគ្នា ប្រទេសដែលកាលអំឡុងឆ្នាំ៧០ ព្រលានយន្តហោះភាគច្រើន ប្រើដើម្បីដឹកប្រជាពលរដ្ឋចេញទេ ទៅជាប្រទេសត្រូវបន្ថែមពង្រីកអាកាសយានដ្ឋានទទួលភ្ញៀវ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “ក្រោយមក យើង (កម្ពុជា) មានការអភិវឌ្ឍ ហើយព្រលានយន្តហោះនេះ (អាកាសយានដ្ឋានអន្តរជាតិតេជោ) ធ្វើថ្មី គឺដោយសារ កម្ពុជាមានសន្តិភាព បើប្រទេសគ្មានសន្តិភាព យើងមិនបាច់ធ្វើព្រលានយន្តហោះតម្លៃ ១ ៥០០ លានដុល្លារទេ សូម្បីក្រុមហ៊ុន មិនហ៊ានដាក់ទុនផង ស៊ូទុកលុយនៅក្រៅប្រទេស”។

សម្ដេចធិបតី មានប្រសាសន៍បន្ថែមថា ប៉ុន្តែវិនិយោគិនហ៊ានយកថវិកាដ៏ច្រើនមកវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ អាកាសយន្តដ្ឋាន គឺដោយសារបានមើលឃើញគិតវែងឆ្ងាយទៅអនាគតថា កម្ពុជាមានស្ថេរភាព និងសន្តិភាពទៅមុខទៀត ទើបហ៊ានវិនិយោគ ដែលនេះជានិមិត្តរូបដ៏ធំ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោជាប្រភេទ 4F គឺប្រភេទ អាកាសយានដ្ឋានធំ អាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍព្រលានយន្តហោះថ្មីនេះឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦ ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១ ៥០០ លានដុល្លារអាមេរិក៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


