ជីវិតកម្សាន្ដ
នេនទុំ ឆ្លើយតប ក្រោយរងការរិះគន់ឆ្លៀតឱកាសកេងចំណេញពី លោកយាយ ណយ សំណាង
តារាចម្រៀងរ៉េប នេនទុំ បានចេញមុខប្រតិកម្មឆ្លើយតបភ្លាមៗ បន្ទាប់រងការរិះគន់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនថាលោកធ្វើវីដេអូជុំវិញការទៅសួរសុខទុក្ខលោកយាយ ណយ សំណាង គ្រាន់តែដើម្បីឆ្លៀតឱកាសកេងចំណេញទាញយកផលប្រយោជន៍ខ្លួនប៉ុណ្ណោះ។

ប្រាកដណាស់ ក្រោយបង្ហោះវីដេអូរបស់ នេនទុំ ទៅសួរសុខទុក្ខវីរសិល្បករលោកយាយ ណយ សំណាង ស្រាប់តែមានការលើកឡើងថា លោកគឺជាជនឆ្លៀតឱកាស ដោយក្នុងនោះមានការបញ្ចេញទស្សនៈដែរថា «កុំយកគាត់មកធ្វើជាឧបករណ៍រកស៊ីអ្វី ពេលគេមិនបង្ហោះរូបគាត់ តើអ្នកនៅឯណា មនុស្សកាមេរ៉ា មិនសំដៅលើ នេនទុំ តែម្នាក់ទេ គឺគ្រប់មនុស្សដែលឆ្លៀតឱកាសកេងចំណេញតាមរយៈកាមេរ៉ា»។
ឆ្លើយតបការរិះគន់ខាងលើនេះ នេនទុំ បានបញ្ជាក់ថា «បងស្គាល់ នេនទុំ មិនទាន់ច្បាស់ទេ នេះជាវីដេអូចាស់ទេ ផុសម្តងទៀត គឺជួយគ្នាផុសគាត់ឲ្យគាត់កាន់តែផ្ទុះ ក្រែងមានអ្នកជួយគាត់បានប្រសើរជាងនេះ ទាន់ទេបង»។ លោកបន្តថា «ជនឆ្លៀតឱកាស បងមើលឃើញកន្លែងណាទើបបានជាបងចេញមកនិយាយអញ្ចឹង….?»។

តារាចម្រៀងរ៉េប នេនទុំ បានបញ្ជាក់ទៀតថា វីដេអូនេះ លោកបានទៅជួបលោកយាយ ណយ សំណាង តាំងតែគាត់មិនទាន់ផ្ទុះរឿងមកម្ល៉េះ។ ពេលនេះគេកំពុងចាប់អារម្មណ៍គាត់ ទើបលោកបង្ហោះឡើងវិញឲ្យលោកយាយកាន់តែផ្ទុះឡើងវិញ ក្រែងមានគេជួយគាត់ឲ្យប្រសើរជាងនេះ…ហើយអ្នកនិយាយនេះគឺស្គាល់លោកមិនទាន់ច្បាស់ទេ។
សូមបញ្ជាក់ថា តារាចម្រៀងរ៉េបល្បីឈ្មោះ នេនទុំ មួយរយៈនេះត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា លោកតែងតែបង្ហាញសកម្មភាពសប្បុរសធម៌ជួយដល់អ្នកខ្វះខាត ជនពិការច្រៀងនៅតាមភ្លើងស្តុប ព្រមទាំងសិល្បករចាស់ជរាជួបការលំបាកជាដើម…៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


