Connect with us

KPT+

វល្លិ៍ខ្លូត ទម្រង់ដូចគ្រឿងលម្អសក់ចម្លាក់អប្សរា ​មានប្រយោជន៍នឹកស្មានមិនដល់

បានផុស

នៅ

មហាជនមួយចំនួនកំពុងគិតថា គ្រឿងលម្អផ្នួងសក់ចម្លាក់អប្សរាមួយប្រភេទ ត្រូវបានដូនតាខ្មែរ ដកស្រង់ចេញពីវល្លិ៍ម៉្យាង ដែលមានឈ្មោះថា វល្លិ៍ខ្លូត ដោយសារតែគ្រឿងលម្អនោះ មានសណ្ឋានស្រដៀងទៅនឹងវល្លិ៍ខ្លូត។ ទាក់ទង ចំណុចនេះ “កម្ពុជាថ្មី” បានទាក់ទងបញ្ជាក់ទៅ អាជ្ញាធរជាតិអប្សរា ប៉ុន្តែ មន្ត្រីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មិនទាន់មានឯកសារ ឬការស្រាវជ្រាវដែលបញ្ជាក់ថា ក្បាច់រចនាប័ទ្មនៃគ្រឿងលម្អសក់ចម្លាក់អប្សរានោះ គឺជា វល្លិ៍ខ្លូត ឬដកស្រង់ចេញពី ផ្កាវល្លិ៍ខ្លូត នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាជនមួយចំនួនត្រឹមតែបានឃើញ និងទទួលស្គាល់ពីភាពស្រស់ស្អាតគួរឱ្យទាក់ទាញរបស់វល្លិ៍ខ្លូតនេះ ប៉ុន្តែមិនដែលដឹង ឬនឹកស្មានមិនដល់ទេថា វល្លិ៍ខ្លូត មានអត្ថប្រយោជន៍ចំពោះសុខភាព ដោយគេអាចប្រើជាថ្នាំបំបាត់ការចុកចាប់ ឈឺសន្លាក់ដៃជើង បន្សាបពុលអាហារ ឬបន្សាបពិសពស់ចឹក ជាដើម។

បើតាម សៀវភៅ​រុក្ខជាតិឱសថកម្ពុជា បានបង្ហាញថា ខ្លូត ជាវល្លិ៍ដុះខ្លួនឯង តាមព្រៃភ្នំ គេអាចប្រមូលផលបាន​រាល់រដូវ លាង ស្អាត ហាន់ស្តើងហាលឱ្យក្រៀម​។ វល្លិ៍ខ្លូត មានរសជាតិល្វីង ដោយគេអាច ប្ញស-ដើមវល្លិ៍​ ធ្វើថ្នាំបំបាត់ការចុកចាប់ ឈឺសន្លាក់ដៃជើង បន្សាបពុលអាហារ ឬបន្សាបពិសពស់ចឹក ថ្នាំព្យាបាលព្រូន ​និងគ្រុនចាញ់ ផងដែរ។ ចំណែក ប្ញស ធ្វើថ្នាំស្ត្រីរដូវមិនទៀង រីឯ ស្លឹក បុកបិទកន្លែងពស់ចឹក។ ចំពោះកម្រិត និងរបៀបប្រើ គឺគេអាចប្រើពី ១៥-២០ ក្រាម ឬដល់ ៣០ក្រាម ដាំផឹក ឬត្រាំស្រាផឹក។ បើធ្វើថ្នាំឈឺសន្លាក់ដៃជើង គេអាចប្រើលាយជាមួយថ្នាំផ្សេងទៀតបាន។

ខ្លូត ជាប្រភេទវល្លិ៍តោងឡើងខ្ពស់ពី ១០-១២ ម៉ែត្រ មែកដុះចេញពីដើម និងដើមមានថ្នាំង។ ស្លឹក មានរាងពងក្រពើស្រួចចុង ងលើរលោង ដុះទល់ទងគ្នាតាមថ្នាំង នៃខ្នែងដែលបែកចេញតាមថ្នាំងដើម មានសណ្ឋានជាធាងស្លឹក មានស្លឹកពី ១គូ ២គូ។ ផ្កាឈ្មោលដុះជាកួរ ចំណែកផ្កាញីដុះជាកញ្ចុំ មានចំនួនប្រហែល ២០ផ្កា។ ផ្លែវិញ មានទងខ្លីប្រវែងពី ១-៥ សង់ទីម៉ែត្រ ទទឹងពី ១១-១៦ មិល្លីម៉ែត្រ នៅលើផ្លែមានម្សៅពណ៌ស ពេលទុំពណ៌លឿងគ្រាប់ធំ ចេញផ្កាពីខែ ៦-៨ ផ្លែ ពីខែតុលា ដល់ខែធ្នូ។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ ក៏មានការចែករំលែក និងផ្សាយតគ្នាថា ជនជាតិថៃកំពុងតាមរកពូជវល្លិ៍ខ្លូតពីប្រទេសកម្ពុជា ដើម្បីយកទៅដាំនៅប្រទេសខ្លួន ក្នុងគោលបំណងបង្ហាញថា វល្លិ៍ខ្លូ តជារុក្ខជាតិរបស់ថៃ ខណៈឃើញពលរដ្ឋកម្ពុជាបង្ហោះតាមបណ្ដាញសង្គម ពីការតុបតែងលម្អខ្លួនអប្សរា ឬនារីសម័យអង្គរ ដោយប្រើវល្លិ៍ខ្លូត នេះ។ ទាក់ទង់ចំណុចនេះ មិនទាន់មានភស្តុតាងពិតប្រាកដ ឬអាជ្ញាធរប្រកាសថា ជាការពិតឡើយ។

តើប្រិយមិត្តធ្លាប់ប្រទះឃើញ វល្លិ៍ខ្លូត នេះ ឬទេ? នៅទីណា នៅពេលណា? ឬប្រិយមិត្តណាខ្លះ ធ្លាប់ប្រើ វល្លិ៍ខ្លូត ជាឱសថព្យាបាលអ្វី មានប្រសិទ្ធភាពដូចម្ដេច? សូមជួយ បញ្ចេញយោបល់ Comment ប្រាប់ផង៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម