ព័ត៌មានជាតិ
ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី
ទិដ្ឋភាពព្រះអាទិត្យពន្លឺព្រះអាទិត្យរៀបអស្ដង្គតចំកណ្ដាលទ្វារប្រាង្គប្រាសាទ ស្រីសិខារីស្វរ: ជារូបភាពដែលផ្តិតឡើងដោយ លោក អឿ សុភាព មគ្គុទេសក៍ទេសចរណ៍ ប្រចាំប្រាសាទព្រះវិហារ និងកម្រមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឃើញផ្ទាល់ភ្នែក នូវទិដ្ឋភាពបែបនេះណាស់។ នេះបើតាមការផុសផ្សាយរបស់ របស់ផេកផ្លូវការ មន្ទីរទេសចរណ៍ ខេត្តព្រះវិហារ នៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤។
បើតាមមន្ទីរទេសចរណ៍ខេត្តព្រះវិហារ រូបភាពប៉ុន្មានសន្លឹកនេះ ជាទិដ្ឋភាពពីលើកំពូលភ្នំដងរែក ប្រាសាទព្រះវិហារ កើតមានឡើងរៀងរាល់ឆ្នាំ ជារូបភាពដែលថតនៅប្រាសាទរបស់ព្រះបាទ សុរិយវរ្ម័នបរមនាម ព្រះកម្រងតញអញស្រីសុរយ្យវរមស្វរ: នៅថ្ងៃទី២១ និងទី២២ ខែមីនា ឆ្នាំ២០២៤ ពោលគឺក្នុងអំឡុងថ្ងៃតែមួយនៃ ព្រឹត្តិការណ៍សមរាត្រីអង្គរដែរ។


ដោយឡែក បើនិយាយពីប្រជាប្រិយភាព ប្រាសាទបុរាណ ដែលស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាង្គដ៏ចំណាស់អាយុជាងមួយពាន់ឆ្នាំនេះ នៅតែឈរខ្ពស់យ៉ាងរឹងមាំ បង្អួតសម្រស់ដល់ទេសចរជាតិ និងអន្តរជាតិ មិនជិនណាយពីទិដ្ឋភាពនៃសម្រស់ឋានសួគ៌លោកិយនេះ ស្អាតពេកក្រៃ។ តួយ៉ាង សូម្បីតែប្រទេសក្បែរខាងកម្ពុជា ក៏នៅតែប្រាថ្នាការបើកច្រកទ្វារតំបន់ប្រាសាទព្រះវិហារ ឡើងវិញផងដែរ ដើម្បីជាប្រយោជន៍ដល់វិស័យទេសចរណ៍៕



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


