កីឡា
យប់នេះ ថៃ ប៉ះ អារ៉ាប៊ីសាអ៊ូឌីត ប្រជែងកៅអីវគ្គ៨ក្រុម AFC U23
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល C ពានរង្វាន់យុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ (AFC U23 Asian Cup) ក្រុមជម្រើសជាតិថៃប៉ះអារ៉ាប៊ីសាអ៊ូឌីត វេលាម៉ោង១០:៣០នាទីយប់នេះ នៅក្នុងកីឡដ្ឋាន Khalifa ប្រទេសកាតារ។

ឆ្លងកាត់១ប្រកួត វគ្គសន្សំក្នុងពូល ក្រុមយុវជនថៃ និងអារ៉ាប៊ីសាអ៊ូឌីត សុទ្ធតែរកបាន៣ពិន្ទុដូចគ្នា ក្នុងនោះថៃបានយកឈ្នះក្រុមអុីរ៉ាក់ ២-០ កាលពីថ្ងៃទី១៦ ខែមេសា ខណៈអារ៉ាប៊ីសាអ៊ូឌីត បានឈ្នះតាជីគីស្ថាន ៤-២ កាលពីថ្ងៃទី១៧ ខែមេសា។ ដូច្នេះ ការប្រកួតយប់ថ្ងៃទី១៩ ខែមេសា ក្រុមទាំង២សុទ្ធតែត្រូវការជ័យជម្នះដូចគ្នា ដើម្បីធានាកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ។
ប្រវត្តិជួបគ្នា៥លើករបស់ក្រុមយុវជនទាំង២ អារ៉ាប៊ីសាអ៊ូឌីត ឈ្នះ២លើក និងស្មើគ្នា៣លើក។ ការប្រកួត៥លើកចុងក្រោយរបស់ក្រុមយុវជនថៃ ឈ្នះ២ ចាញ់២ និងស្មើ១ ហើយអារ៉ាប៊ីសាអ៊ូឌីត ឈ្នះ១ ស្មើ២ និងចាញ់២។
ការប្រកួតយប់នេះ ក្រុមណាឈ្នះនឹងបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ទោះបីនៅសល់១ប្រកួតទៀត។

ពានរង្វាន់ AFC U23 Asian Cup ចែកជា៤ពូល ក្នុងនោះក្រុមលេខ១និង២ តាមពូលនីមួយៗនឹងឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ ក្រុមម្ចាស់ផ្ទះកាតារបានកក់កៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយមុនគេ បន្ទាប់ពីឈ្នះ២ប្រកួត ទោះបីវគ្គសន្សំពិន្ទុមិនទាន់ចប់។ ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃទី២៥ ដល់ទី២៧ ខែមេសា៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


